ចេះតែមាន! ទីបំផុត នាងSandចូលរួម​បុណ្យ​ស.ពTangmoហើយ អ្នកកាសែត សួរនាំ​ច្រើន​ពេក នាង​ក៏​ដាច់​ចិត្ត​ឆ្លើយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅ​ចាំបាន​ថា តារាស្រីTangmo បាន​ធ្លាក់ចូល​ទន្លេ​ចៅ​ប្រា​យ៉ា​ កាលពី​យប់​ថ្ងៃទី​២៤ កុម្ភៈ ពី​ទូក​ល្បឿន​លឿន​ជាមួយ​អ្នករួមដំណើរ​៥​នាក់​ផ្សេងទៀត​ជិះ​លើ​នោះ។ សាកសព​របស់​នាង ​ត្រូវបាន​គេ​រកឃើញ​ពីរ​ថ្ងៃ​ក្រោយមក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ឧប្បត្តិហេតុ​កើតឡើង​នៅ​ជិត​ផែ Pibul 1 ក្នុង​ខេត្ត Nonthaburi​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល​សាកសួរ​ដំបូង អ្នកជិះ​ទូក​បាន​និយាយថា តារា​ស្រី​រូបនេះ​បាន​ទៅ​បន្ធូរ​​​អារម្មណ៍​ពីក្រោយ​ទូក ហើយ​ធ្លាក់​ទៅ​ទន្លេ​។ បង្គន់​នៅលើ​ទូក ​ត្រូវបាន​គេ​និយាយថា ​មិនមាន​សណ្ដាប់ធ្នាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​៥​នាក់​នៅ​លើ​ទូក​Tangmoរួម​មាន នាយ Tanupat Lerttaweewit ឬ​ហៅថា​ហាយ​សូ “Por” និង​បុរស​ម្នាក់ទៀត​មាន​ឈ្មោះថា Phaiboon Trikanjananun និង​មានឈ្មោះ​ហៅ​ក្រៅ​ថា “Robert”, នាង Idsarin Juthasuksawat ឬ​ហៅថា “Gatick” ដែលជា​អ្នកគ្រប់គ្រង​លើ​តារា​ស្រី​ថៃ​នាង Tangmo និង​នាង Wisapat Manomairat មានឈ្មោះ​ហៅ​ក្រៅ​ថា “Sand” និង​នាយ Nitas Kiratisoothisathorn ឬ​ហៅថា “Job”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ ម្ចាស់​ទូក Tanupat “Por” Lerttaweewit និង​អ្នកបើកបរ​នៅពេលនោះ គឺ​លោក Phaiboon “Robert” Trikanjananun ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស និង​បើកទូក​គ្មាន​ការអនុញ្ញាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមពួកគេទាំង៥នាក់ សុទ្ធតែបង្ហាញវត្តមានចូលរួមពិធីបុណ្យស.ពរបស់តារាសម្ដែងTangmoទាំងអស់។ តែវត្តមានរបស់នាងSand បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារកន្លងមក នាងបានផ្ដល់ចម្លើយថា «Tangmo បានចាប់តោងជើងនាងទាំងពីរ ដើម្បីតោងបត់ជើងតូច ពេលនោះ នាងក៏មិនបានយកដៃតោងនាងវិញនោះដែរ ព្រោះរវល់តែដេកចុចទូរស័ព្ទ ហើយក្រោយមក ទើបដឹងថានាងធ្លាក់ទឹក ក៏ចាប់ផ្តើមស្រែកប្រាប់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមានរបស់Sandបានធ្វើឲ្យអ្នកាសែតចោមរោមសួរនាំពាក់ព័ន្ធនឹងរឿងTangmo ហើយពេលអ្នកកាសែតសួរនាំច្រើនពេក នាងក៏ដាច់ចិត្តនិយាយ ដូចអត់និយាយថា «សុំមិននិយាយអ្វីទាំងអស់ ព្រោះពេលនិយាយទៅវាកើតជាបញ្ហា ហើយនិយាយទៅក៏គេអត់ជឿ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment