គេនៅចាំបានថា តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។
ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤។
ការធ្វើកោសល្យវិច័យនាពេលថ្មីៗនេះ លើសាកសពរបស់នាង បង្ហាញថា មិនមានសញ្ញាថា នាងត្រូវបានគេវាយចំក្បាលដោយវត្ថុរឹង មុនពេលលង់ទឹកក្នុងទន្លេ Chao Phraya ក្នុងទីក្រុងបាងកក កាលពីខែមុននោះទេ។ មានការរាយការណ៍ថា មិនមានធ្មេញបាក់ របួសក្បាល ឬសញ្ញាផ្សេងទៀតនៃរបួសពីវត្ថុរឹងនោះទេ។
ការធ្វើកោសល្យវិច័យថ្មីនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង អ្នកជួយសង្គ្រោះស្ម័គ្រចិត្ត Ekkapun “Tide” Bunluerit ដែលបានស្រង់ស.ពTangmoចេញពីទន្លេ ហើយនិយាយថា វាមើលទៅដូចជាវត្ថុរឹង បានវាយប្រហារមុខរបស់ Tangmo ដោយសារតែមានស្នាមជាំនៅជិតភ្នែកខាងស្តាំរបស់នាង ហើយធ្មេញជាច្រើនបានខូចខាត។
ជុំវិញករណីស្លា.ប់របស់Tangmoមានការលើកឡើងនៅចំណុចសង្ស័យជាច្រើន ហើយនៅតែជាប្រធានបទដ៏ក្ដៅគគុករបស់មហាជនដដែល រហូតដល់មានការលើកឡើងពាក់ព័ន្ធនឹងអប្បិយជំនឿទៀតផង។
ជាក់ស្ដែង មុនពេលកើតរឿងហេតុខាងលើ កាលពីពេលកន្លងទៅតារាស្រីថៃ Tangmo Nida ក៏ធ្លាប់បានបញ្ចេញឃ្លីបវីដេអូមួយ ដោយបានថតបង្ហាញទាំងផ្ទះ និងឡាន ហើយប្រការ ដែលមហាជនជាច្រើនកត់សម្គាល់ឃើញនោះ គឺថាស្លាកលេខឡានរបស់ នាង មានលេខ១៣ ដែលបូកចូលគ្នាគឺលេខ៤ ហើយតាមជំនឿនិងទម្លាប់ទំនៀមលេខ៤គឺជាលេខនាំគ្រោះ និងជាលេខមិនល្អ។
គួររំលឹកផងដែរថា ការជ្រើសរើសស្លាកលេខឡានឬម៉ូតូគឺជាជំនឿនឹងបានក្លាយជាទំនៀមទម្លាប់នៅពេលទិញរថយន្តឬម៉ូតូថ្មី ដោយគេនិយមតែងជ្រើសយកលេខដែលល្អដោយគេជឿថាវានឹងនាំមកនូវសំណាងល្អ ឬជោគជ័យនៅក្នុងជីវិត តែបើប្រហែលរើសស្លាកលេខចំលេខមិនល្អ វានឹងនាំឲ្យមានគ្រោះឬខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕