កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ម្ចាស់ឆ្កែ ពូជ ហាស្គី (Husky) បានធ្វើការ ឡាយ វីដេអូ រៀបរាប់ទាំងទឹកភ្នែកសស្រាក់ ក្រោយដឹងថា ឆ្កែរបស់ខ្លួនចំនួន៣ក្បាល ត្រូវបានគេសម្លា.ប់ យកទៅធ្វើជាអាហារនោះ។
ក្រៅពីឡាយវីដេអូ រៀបរាប់ជុំវិញរឿងនេះ ទាំងទឹកភ្នែកនោះ ម្ចាស់ឆ្កែ ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ“សំអាងការ ស្រីម៉ៅមង្គល បានបង្ហោះសារជាបន្តបន្ទាប់ថា «កូនអើយ កូនទៅចោលម្តាយហើយ ទាំងកូន ម្នាក់ ទាំង ចៅ ជាតិនេះកូន រស់ជាមួយម៉ែ ត្រឹមពេលខ្លះ ណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ»។
«កូនខ្ញុំ ស្លា.ប់៣ នាក់ មេម្នាក់ ឈ្មោះ HaTaRi ពោះ ធំ១ ខែនិងកូន២ ទៀត ដូឌឺ និង ឌូឌូ។ ក្រោយមក ម្ចាស់ឆ្កែ ក៏បានបង្ហសារបញ្ជាក់ពីជំហររបស់ខ្លួនទៀតថា «ជម្រាបប្រាប់បងប្អូនទាំងគ្នាខ្ញុំបានដាក់ពាក្យបណ្តឹងរួចរាល់ពេលនេះខ្ញុំអោយគេធ្វើតាមផ្លូវច្បាប់ យ៉ាងណាក៏ខ្ញុំមិនព្រមដរាបណាខ្ញុំរកមុខអ្នកស.ម្លាប់កូនខ្ញុំអោយឃើញ»។
លុះនៅព្រឹកថ្ងៃទី១២ ខែមីនា ក៏បានបង្ហោះសារ១ទៀតថា «ខ្ញុំមិនចង់បានអ្វីពីអ្នក គឺចង់អោយអ្នកឯងមកក្រាប សុំទោសកូនខ្ញុំនៅនឹងផ្នូរ សូម ស៊ែរ ស្វែងរក យុត្តិធម៌ ជូនកូនខ្ញុំទាំង៣ ផង»។
បន្តិចក្រោយមក ស្រាប់តែទទួលដំណឹងថា «មនុស្សប្រមាណ៩នាក់ ត្រូវបានឃាត់ខ្លួន កសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ ក្រោយវាយសម្លា.ប់សត្វសុនខ”ឆ្កែ” ៣ក្បាល កាលពីម្សិលមិញ…»។
ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តកំពត តាមរយៈផេករបស់ខ្លួនក៏បានបង្ហោះរូបថតជនសង្ស័យ អមដោយការបញ្ជាក់ច្បាស់ៗនៅព្រលប់ថ្ងៃដដែលថា «សត្វក៏ត្រូវតែមានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។
ក្រោយទទួលបានយុត្តិធម៌ ម្ចាស់ឆ្កែ ចែករំលែកដំណឹងខាងលើ ហើយរៀបរាប់ថា «អរគុណណាស់បងប្រុសសម្រាប់ការជួយយ៉ាងសស្រាក់សស្រាំ និង វែកមុខ អាឃា.តក យកមកដាក់ទោស ជូនពរនិងគ្រួសារមានសុភមង្គល និង រកទទួលទានមានបាន Mao Chanmathurith»។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយសារព័ត៌មានក្នុងស្រុក ម្ចាស់ឆ្កែ បានរៀបរាប់ទាំងទឹកភ្នែកថា «HaTaRi ហ្នឹង ខ្ញុំទិញពីគេ រយៈពេល៣ឆ្នាំហើយ ខ្ញុំទិញពីថៃ តម្លៃ 400 ដុល្លារ ខ្ញុំចិញ្ចឹមវាមកអាចរយៈពេល ប្រហែល៣ឆ្នាំហ្នឹងហើយ»។
ម្ចាស់ឆ្កែរៀបរាប់ទៀតថា «ខ្ញុំមើលថែវាល្អិតល្អន់មែនទែន ២ខែមុនហ្នឹងវា ពោះធំសម្រាលបានកូន៤ តែខ្ញុំចែកឲ្យគេ ១, ក្នុងម៉ោង ៩ហ្នឹង ខ្ញុំបានបាត់ឆ្កែ ខ្ញុំស្រែកសួរម៉ាក់ថាបាត់ឆ្កែទៀតហើយ ខ្ញុំក៏បានទាក់ទងទៅប្រាប់ម៉ាក់ ម៉ាក់ប្រាប់ថា កូនឯងទៅមើលរបងផ្ទះគេមើល របងផ្ទះគេធ្វើ ក្រែងលោវារត់ចូល ពេលដែលខ្ញុំទៅដល់ភ្លាម…»៕