អួលដើមក! Nune មកជូនដំណើរ Tangmo លើកចុងក្រោយ ហើយប្រាប់ពីបំណងនាងមុនពេលស្លា.ប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តភក្តិ អ្នកគាំទ្រ និង​សមាជិកគ្រួសារ​ បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ព្រះវិហារ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​ សម្រាប់​ការ​លាគ្នា​ដ៏​រំជួលចិត្ត​ដល់ Nida “Tangmo” Patcharaveerapong នៅ​ថ្ងៃ​ដំបូង​នៃ​ការ​អធិស្ឋាន​បុណ្យសព​បី​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បីជា​ពិធី​ បាន​ប្រព្រឹត្តទៅ​ចំពោះ​តារា​ស្រី​ ដែល​បាន​លង់ទឹក​ស្លា.ប់​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ក៏ដោយ ក៏​ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​។ ពួកគេ​កំពុង​ពិនិត្យមើល​ភស្តុតាង​ថ្មី​ ដែល​អាច​ប្រ.ឆាំងនឹង​ការសន្និដ្ឋាន​ដំបូង​របស់​ពួកគេ​ដែលថា​ការស្លា.ប់​របស់​នាង​គឺ​ដោយ​ចៃដន្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​កាន់ទុក្ខ​ប្រហែល 1,000 នាក់​ បានមក​ព្រះវិហារ Liberty Church Bangkok ក្នុង​សង្កាត់ Saphan Sung សម្រាប់​ការ​អធិស្ឋាន។ ពិធី​ដ៏​ថ្លៃថ្លា​នឹងធ្វើ​ឡើង​រហូតដល់​ថ្ងៃអាទិត្យ ហើយ​កៅអី​ទាំងអស់​ត្រូវបាន​កក់​ទុក​មុន​ពេញ​មួយថ្ងៃ ដោយ​ព្រឹត្តិការណ៍​នេះ​ មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គណនី YouTube និង Facebook របស់​ព្រះវិហារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​នេះ ​មានការជួយរៀបចំពីសំណាក់តារា​រៀមច្បង Aum Patcharapa និង A Supachai។ Supachai Sriwichit ពោលពាក្យយ៉ាងរំជួលចិត្តថា “​ខ្ញុំ​មក​ទីនេះ​ក្នុងនាម​ជា​បងប្អូន ដើម្បី​បញ្ជូន​ប្អូនស្រី​របស់ខ្ញុំ​ទៅកាន់​ឋានសួគ៌​ក្នុង​ព្រឹត្តិការណ៍​ដ៏​ប្រណិត​មួយ​។ ខ្ញុំ​នៅតែ​គិតពី​អតីតកាល​ជាមួយ​នាង​។ យើង​បាន​ស្គាល់គ្នា និង​ធ្វើការ​ជាមួយគ្នា​ជាង​១០​ឆ្នាំ ហើយ​ខ្ញុំ​មិន​ភ្លេច​ថ្ងៃ​នោះឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មកដល់ថ្ងៃទី ២ ត្រូវជាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅឯព្រះវិហារ ដែលជាកន្លែងប្រារព្ធធ្វើឡើងសម្រាប់ តារាសម្ដែងស្រី Tangmo Nida ក៏បានឃើញមានវត្តមាន​របស់​តារា​សម្ដែងស្រីជើងចាស់ជួរមុខ Nune Woranut ​ដោយបាន​មកចូលរួម​ក្នុងពិធីកាន់ទុក្ខ ​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ក្នុងបទសម្ភាសជាមួយនឹងអ្នកកាសែត Nune បានបង្ហើបប្រាប់ឱ្យដឹងថា ​នៅថ្ងៃដំបូងដែល​នាងបានឮដំណឹងនេះ ​នាងស្ទើរតែដួលសន្លប់ ​ព្រោះនេះ​ពិតជា​រឿងគួរ​ឱ្យអាណិត​ណាស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះ បន្តទាំងអួលណែនថា៖ «ពេលសម្ដែងជាមួយគ្នា (Tangmo) គឺយើងមានការហត់នឿយ​មែន ​ប៉ុន្តែគ្រប់គ្នាធ្វើការ​បានយ៉ាងរលូន។ ​បើទោះបីជា ​នាង និង ​Tangmo មិន​នៅ​​ក្នុង​ក្រុមតែ​មួយក៏ដោយ។ ​ប៉ុន្តែ​ពេល​ដែលធ្វើការ ​គឺមានភាព​ជិតសិ្នទ្ធគ្នាណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ ​Tangmo ​ធ្លាប់បាន​និយាយប្រាប់ថា ​នាងចង់​ទៅ​​លេង​ស្គីទឹក​កក​ជាមួយ Nune។ ​ប៉ុន្តែមិនទាន់​បានមានឱកាស​ជួបគ្នាផង ​រឿងសោកស្តាយ​ក៏បានមកដល់។ ​ទោះជាយ៉ាងណា មិនថា Tangmo នៅទីណាទេ Nune សូមជូនពរឱ្យ Tangmo ជួបតែ សេចក្តីសុខ ហើយសង្ឃឹមថា Tangmo នឹងនៅក្នុងបេះដូងអ្នករាល់គ្នាជានិច្ច»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment