ឈាន ជាឡឺយ នៅតែ​មាន​ប្រជាប្រិយភាព​ទោះ​មិន​បាន​ឈ្នះ​ពាន Beat The Best​ សូម្បី​​ពេជ្រ សោភា ​ក៏​និយាយ​ដែរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការពិត​ កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best រដូវកាល​១ ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ខណៈដែល​ម្ចាស់​ពាន​ជើងឯក និង​ប្រាក់រង្វាន់​១៥,០០០​ដុល្លារ ​បាន​ធ្លាក់​ទៅដល់​បេក្ខជន សួ វិចិត្រ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក្រឡក​មក​មើល​អតីត​បេក្ខជន​៣​រូប​ផ្សេងទៀត​ដូចជា ពេជ្រ ម៉េង​លី អ៊ី​ម ថៃ និង ឈាន ជា​ឡឺ​យ បើទោះជា​មិនបាន​ឈ្នះ​ពាន​ជាមួយនឹង​ប្រាក់រង្វាន់​១៥,០០០​ដុល្លារ ប៉ុន្តែ​ពួកគេ​ទាំង​៣​រូប​ក៏​ទទួលបាន​ប្រជាប្រិយភាព​ខ្លាំងក្លា​មិន​ចាញ់ សួ វិចិត្រ ជា​ម្ចាស់​ពាន​ប៉ុន្មាន​ដែរ ជាពិសេស​នោះ គឺ​អតីត​បេក្ខជន ឈាន ជា​ឡឺ​យ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​បេក្ខជន ឈាន ជា​ឡឺ​យ បើទោះជា​មិនបាន​ឈ្នះ​ពាន​ជើងឯក​កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិ​ព​ភ​លោក Beat The Best ប៉ុន្តែ​រូបគេ​នៅតែមាន​ប្រជាប្រិយ​ភាពមិនធម្មតា និង​អាច​និយាយថា មាន​ភាពលេច​ធ្លោរ​ខ្លាំង​គេ​ក្នុងចំណោម​បេក្ខជន​ផ្សេងទៀត។ បេក្ខជន​ដែល​មកពី​ខេត្តតាកែវ​រូបនេះ ត្រូវបាន​មហាជន​ជាច្រើន​ផ្ញើ​សារ​គាំទ្រ និង​លើកទឹកចិត្ត បន្ទាប់ពី​រូបគេ​បរាជ័យ​ក្នុងការ​ឈ្នះ​ពាន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​ពិសេស​នោះ ឈាន ជា​ឡឺ​យ ក៏​កំពុង​ត្រូវបាន​គណៈកម្មការ​ស្រី​មួយរូប​របស់ Beat The Best សម្លឹង​ឃើញ​ពី​សមត្ថភាព និង​រក​វិធី​ជួយ​ស្រោចស្រង់​រូបគេ​ឱ្យ​កាន់តែ​ល្បីល្បាញ​ជាង​នេះ នោះ​គឺ​អ្នកនាង ពេជ្រ សោភា។ ពេជ្រ សោភា តែងតែ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​សមត្ថភាព​របស់​អតីត​បេក្ខជន​រូបនេះ ព្រមជាមួយ​មនោសញ្ចេតនា​អាណិតអាសូរ​ជា​ពន់ពេក​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ គណៈកម្មការ​ស្រី​ដ៏​លេចធ្លោ​រូបនេះ​ បាន​បង្ហោះ​សំណេរ​ជា​ហូរហែ​នៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ខ្លួន​ថា ចង់​ជួយ​ឱ្យ​ចម្រៀង​ច្រៀង​ថែម​ទៀតផង។ ក្រៅពីនេះ​អ្នកនាង ពេជ្រ សោភា បាន​ផ្ដែផ្ដាំ​ទៅ​អតីត​បេក្ខជន ឈាន ជា​ឡឺ​យ ឱ្យខិត​ខំប្រឹងប្រែង​តស៊ូ​បន្ត ដើម្បី​ទាញយក​ភាពល្បីល្បាញ​ឱ្យ​ឆាប់រហ័ស​ទាន់ពេលវេលា​នៅ​ក្ដៅៗ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នឹង​ការយកចិត្តទុកដាក់​ពី​សំណាក់​អតីត​គ្រូ​ប​ង្វឹក ពេជ្រ សោភា និង​មហា​ជននេះ ឈាន ជា​ឡឺ​យ ត្រូវបាន​គេ​សន្និដ្ឋានថា អាច​នឹងមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង ខណៈ​ពេលនេះ​ផ្ទាល់​រូបគេ​កំពុងមាន​ភាពលេច​ធ្លោ​​ស្រាប់។ ប៉ុន្តែ​ការពិត​ទៅជា​យ៉ាងណា ក៏​អាស្រ័យ​លើ​ការខិតខំ​ព្យាយាម និង​សំណាង​របស់​អតីត​បេក្ខជន​មកពី​ខេត្តតាកែវ ឈាន ជា​ឡឺ​យ ខ្លួនឯង​ជា​ចម្បង​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ឈាន ជា​ឡឺ​យ គឺជា​បេក្ខជន​មួយរូប​ដែលមាន​ភាពលេច​ធ្លោខ្លាំង និង​មានការ​គាំទ្រ​ច្រើន​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best។ ហើយ​មានតែ​រូបគេ​ពីរ​នាក់ សួ វិចិត្រ ទេ​ដែល​អាច​ឈរ​ចាំ​ស្ដាប់​លទ្ធផល​នៅលើ​ឆាក Beat The Best ខណៈ​បេក្ខជន​ដទៃ​ត្រូវបាន​ធ្លាក់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ជា​លទ្ធផល​ជ័យជម្នះ​បាន​ទៅលើ​អតីត​បេក្ខជន​មកពី​ខេត្តពោធិ៍សាត់ សួ វិចិត្រ តាមរយៈ​ការទទួលបាន​សំឡេង​សារ​គាំទ្រ​ច្រើន​បំផុត៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment