មកទល់ពេលនេះ រឿងរ៉ាវរបស់តារាស្រី Tangmo ហាក់នៅតែជាប្រធានបទក្តៅគគុកប្រចាំសង្គម ជាពិសេសមកទល់ពេលនេះគឺពុំទាន់មានការបញ្ជាក់ណាមួយពីប៉ូលិស ជុំវិញបញ្ហាក្តីនេះនៅឡើយ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្តាញសង្គមចំពោះអ្នកម្តាយ Panida ដែលជាម្តាយ តារាស្រី Tangmo ក្រោយពេលបង្ហោះវីដេអូច្រៀងខារ៉ាអូខេ យ៉ាងសប្បាយរីករាយតាមប្រព័ន្ធអនឡាញ។
មហាជនជាច្រើន បានសម្តែងការមិនពេញចិត្ត និងបោះពាក្យរិះគន់ចំៗ ដោយក្នុងនោះមានការលើកឡើងមួយចំនួនថា៖
– «ម៉ែច្រៀងខារ៉ាអូខេ ក្នុងកម្មវិធី Wesing រាល់ថ្ងៃតែម្តងហើយ ហើយអ្នកម្តាយច្រៀងជាគូជាមួយគេទៀត»។
– «កូនម៉ែធ្លាក់ទឹកថ្ងៃទី ២៤ ថ្ងៃ ២៥ ម៉ែច្រៀងខារ៉ាអូខេ អ្នកម៉ែមើលទៅសប្បាយចិត្តដល់ហើយ»។
– «ម៉ែ!!! កូនស្លាប់មួយទាំងមូល ម៉ែមានអារម្មណ៍ច្រៀងខារ៉ាអូខេទៀត? ឃើញអួតប្រាប់អ្នកសារព័ត៌មានថា តាមស៊ើបរឿងកូនស្រី តែនេះអ្វី មកច្រៀងលេង ច្រៀងគូទៀត មានអារម្មណ៍ល្អណាស់ហ្ន៎»៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖