កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រុមគ្រួសារ និង មិត្តជិតស្និទ្ធរបស់តារាស្រី Tangmo បានរៀបចំពិធីបុណ្យសព ជូនដំណើរលាជាចុងក្រោយ ដោយមានការជួយរៀបចំពីសំណាក់តារារៀមច្បង Aum Patcharapa និង A Supachai។
ក្នុងពិធីនេះ គេសង្កេតឃើញមានតារាប្រុសស្រី និង ក្រុមហ្វេនក្លឹបជាច្រើននាក់ បានមកចូលរួម ដើម្បីបង្ហាញការស្រណោះ និង ក្តីស្រឡាញ់ដល់តារាស្រី Tangmo ផងដែរ។
ក្នុងនោះគេក៏សង្កេតឃើញមានវត្តមាននាយ Bird ដែលជាគូស្នេហ៍តារាស្រី Tangmo ក៏បានចូលរួមផងដែរ តែគួរឱ្យសោកស្តាយ លោកមិនបានផ្តល់បទសម្ភាសអ្វីនោះឡើយ ដោយយោងតាម Mo Amena បានចេញមុខជំនួសប្រាប់ថា ៖ «បច្ចុប្បន្ន ស្ថានភាពផ្លូវចិត្តបង Bird គឺនៅគ្រាំគ្រា មិនទាន់ប្រសើរនៅឡើយទេ មិនមែនបានន័យថាគាត់វាយឫក មិនចង់ជួបបងៗអ្នកសារព័ត៌មាននោះឡើយ តែគាត់មិនទាន់ធ្វើចិត្តបាននៅឡើយទេ ហើយគាត់តែងយំជាញឹកញាប់»។
«ចំពោះបញ្ហារឿងចិញ្ចៀន ដែលគ្រប់គ្នាឆ្ងល់នៅជុំវិញកន្លែងតាំងប៉េងប៉ោង នោះគឺបង Bird បានកុម្ម៉ង់ធ្វើជាពិសេសសម្រាប់ឱ្យនារីជាទីស្រឡាញ់របស់គាត់ គឺបង Tangmo នោះឯង។ ពេលដែលគេយកចិញ្ចៀនមកដល់ ខ្ញុំក៏បានឮគាត់និយាយប្រាប់ខ្លួនឯងថា «ពួកយើងរៀបការហើយ»។
«តើចិញ្ចៀនមានមានតែមួយវង់ទេ! ហើយរឿងសួរថាអាចហៅចិញ្ចៀនរៀបអាពាហ៍ពិពាហ៍បានទេ? ខ្ញុំថាមិនអីទេ អាចហៅបាន ព្រោះពួកគាត់ស្រឡាញ់គ្នា»។
«ចំពោះរឿងព័ត៌មានលម្អិតទាក់ទងនឹងចិញ្ចៀននេះ ខ្ញុំដឹងត្រឹមថា បង Bird បានលួចធ្វើវាតែម្នាក់ឯង ព្រោះបង Tangmo ធ្លាប់ប្រាប់គាត់ដោយផ្ទាល់ថា គាត់ចង់បានចិញ្ចៀន ហើយចង់រៀបការ។ គួរឱ្យសោកស្តាយ វាទើបតែបានមក តែគាត់ក៏បាននិយាយជាមួយរូបថត និងខ្លួនឯងថា «ពួកយើងរៀបការហើយ» បង Bird ស្រឡាញ់បង Tangmo ខ្លាំងណាស់។ ហើយគាត់ក៏បានប្រាប់មិត្តភក្តិស្និទ្ធៗថា «ពួកគាត់បានរៀបការហើយដែរ»៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖