តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។
ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤។
មនុស្ស៥នាក់នៅលើទូកថ្ងៃកើតហេតុនោះ រួមមាន នាយ Tanupat Lerttaweewit ឬហៅថាហាយសូ “Por” និងបុរសម្នាក់ទៀតមានឈ្មោះថា Phaiboon Trikanjananun និងមានឈ្មោះហៅក្រៅថា “Robert” ត្រូវបានប៉ូលិសថៃចោទប្រកាន់ពីបទប្រើប្រាស់ទូកល្បឿនលឿនគ្មានអាជ្ញារប័ណ្ណ និងធ្វេសប្រហែសដែលនាំអោយមានមនុស្សស្លា.ប់។
ចំណែកមនុស្ស៣នាក់ផ្សេងទៀតមាននាង Idsarin Juthasuksawat ឬហៅថា “Gatick” ដែលជាអ្នកគ្រប់គ្រងលើតារាស្រីថៃនាង Tangmo និងនាង Wisapat Manomairat មានឈ្មោះហៅក្រៅថា “Sand” និងនាយ Nitas Kiratisoothisathorn ឬហៅថា “Job”។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប៉ូលិសស៊ើបអង្កេតអាចពិចារណាលើការចោទប្រកាន់លើអ្នករួមដំណើរលើទូកម្នាក់គឺលោក Job ពីបទយកដបស្រាទៅផ្ទះ ហើយបោះកែវស្រាចូលទៅក្នុងទន្លេចៅប្រាយ៉ានៅយប់នៃសោកនាដកម្មនេះ។ ចំណែក នាង Sand អាចប្រឈមនឹងការចោទប្រកាន់ពីការមិនប្រុងប្រយ័ត្នស្រដៀងនឹងម្ចាស់ទូក និងអ្នកបើកទូក។
ដោយឡែក នាង Idsarin Juthasuksawat ឬហៅថា “Gatick” មិនទាន់ឃើញការផ្សាយណាមួយថានាងអាចនឹងត្រូវចោទប្រកាន់ដូចពួកគេនោះឡើយ ខណៈការស៊ើបអង្កេតនៅមិនទាន់បញ្ចប់នៅឡើយនោះ។
ទោះយ៉ាងណា នាង គឺជាផ្ទាំងស៊ីបរបស់មហាជនរិះគន់ ដោយសារតែការផ្ដល់ចម្លើយរបស់នាងកន្លងមកពាក់ព័ន្ធរឿងTangmoស្ដាប់ទៅហាក់មិនទំនង ជាមួយនឹងការនិយាយជាមួយម្ដាយTangmoយ៉ាងឡូយនោះ។
ក្រោយមក មហាជន បានបង្វែរមករិះគន់ម្ដាយរបស់Tangmoវិញម្ដាយ ក្រោយពីអ្នកស្រី បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី Hone Krasae នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថា អ្នកស្រី បានលើកលែងទោសឲ្យ Tanupat “Por” Lerttaweewit ម្ចាស់ទូកល្បឿនលឿន និង Phaiboon “Robert” Trikanjananun ដែលជាអ្នកបើកបរទូកនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ព្រមទាំងប្រកាសទទួលសំណង៣០លានបាតពីPor តាមចំនួនដែលអ្នកស្រីគណនា បើសិនជាTangmoនៅរស់អាចមានលទ្ធភាពរកបាននោះ។
បន្ថែមលើនេះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ខាងប៉ូលិស បានកោះហៅ ដើម្បីសាកសួរបន្ថែមទាំងទងនឹងរឿងក្តីរបស់កូនស្រី។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ គឺពេលដែលលោកស្រី បានដើរកាត់ហ្វូងពួកអ្នកកាសែត ក្នុងសភាពអារម្មណ៍តានតឹង ហើយខណៈដែលកំពុងឡើងទៅប៉ុស្តិ៍ អ្នកកាសែតក៏បានតាមសួរទាក់ទងនឹងរឿងក្តី និងរឿងដែលលោកស្រី ហៅមេធាវីមកជួយនោះ។
រំពេចនោះ ស្រាប់តែ លោកស្រីក៏បានហាមមិនឱ្យពួកអ្នកកាសែត ចូលមកជិតឡើយ និង ព្រមទាំងគំរាមគេថា បើមិនស្តាប់ទេ លោកស្រីនឹងលោតចុះពីលើកាំជណ្តើរដែលកំពុងឡើងនេះមិនខាន។ ក្រោយឮបែបនេះ អ្នកកាសែតទាំងនោះភ្ញាក់ផ្អើលជាខ្លាំង ម្នាក់ៗក៏នាំគ្នាថយចេញ ហើយក៏បានប្រាប់ឱ្យលោកស្រីធ្វើចិត្តឱ្យត្រជាក់ទៀតផង។ ប្រការនេះ បានធ្វើឲ្យមហាជនរិះគន់អ្នកស្រីថែមមួយកម្រិតទៀត។
ដោយឡែក អ្វីដេលមហាជនចាប់អារម្មណ៍បំផុត ខណៈពេលអ្នកគ្រប់គ្នាសម្តែងក្តីសោកសៅ ទឹកមុខក្រៀមក្រំ អ្នកខ្លះក៏ទៅចូលរួមទាំងទឹកភ្នែកនៅក្នុងពិធីនោះ ចម្លែកអីតែម្តាយរបស់តារាស្រី Tangmo បែរជាមកក្នុងពិធីបុណ្យសពកូនស្រីទាំងញញឹម ទឹកមុខស្រស់ថ្លា គ្មានសោកសៅទៅវិញ រហូតមានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងស្ពឹកមុខទៅលើលោកស្រីថា អ្នកដទៃបែរជាសោកសៅ ចំណែកខ្លួនលោកស្រីជាម្តាយបែរជាញញឹមគ្មានទុក្ខសោកអីបន្តិចទៅវិញ។
គួរបញ្ជាក់ដែរថា បើទោះបីជាមហាជនសម្តែងក្តីមិនពេញចិត្ត ឬ រិះគន់យ៉ាងណា តែពេលនេះលោកស្រីហាក់មិនសូវខ្វាយខ្វល់ឡើយ។ ចំណែកពិធីបុណ្យសពក៏នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃផងដែរ ចាប់ពីថ្ងៃទី ១១-១៣ ខែមីនា ឆ្នាំ ២០២២ នេះ៕