ក្ដុកក្ដួល! មហាជន​រិះគន់​ព្រាត​កន្លងមក តែ​ថ្ងៃ​នេះ​Gatick ដើរ​យំ​ពេញ​សាល ពេល​យក​បាច់ផ្កាជូនដំណើរ Tangmo លើកចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេល២សប្ដាហ៍មកហើយ ករណីតារាសម្ដែង Tangmoលង់ទឹកស្លា.ប់ នៅតែក្លាយជាប្រធានបទដ៏រសើបរបស់មហាជន ខណៈអគ្គស្នងការនគរបាលជាតិ បាននិយាយ មុនការស៊ើបអង្កេត បញ្ចប់ថា ការស្លា.ប់របស់តារាសម្តែងរូប ហាក់ដូចជាឧបទ្ទវ.ហេតុមួយ ដោយផ្អែកលើភស្តុតាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ម្តាយរបស់ Tangmo បាននិយាយថា នាងបានអត់ទោសឱ្យម្ចាស់ទូកហើយ បន្ទាប់ពីគាត់ បានសន្យាថានឹងផ្តល់សំណងដល់នាងចំនួន៣០លានបាត។ នៅថ្ងៃបន្ទាប់ ដៃគូនៅលើទូកល្បឿនលឿនម្នាក់ក្នុងចំណោមអ្នករួមដំណើរទាំងប្រាំនាក់របស់ Tangmo បានសារភាពថា បានបង្កឱ្យទូក​ធេងធោង, កញ្ឆក់ៗ ​ដោយសារ​តែ​ខ្លួន មាន​ចំណេះដឹង​តិចតួច​ក្នុងការ​បើកបរ​ បណ្ដាល​ឲ្យ Tangmoធ្លាក់​ពីលើទូករហូតដល់ស្លា.ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមពួកគេទាំង៥នាក់នៅលើទូកជាមួយTangmoនោះ Gatick បានក្លាយជាផ្ទាំងស៊ីបរបស់មហាជន ក្រោយពីរូបនាង បកស្រាយរឿងកើតហេតុកន្លងមកពាក់ព័ន្ធនឹងTangmo មិនទំនងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមគ្រួសារតារាស្រី Tangmo និង ក្រុមមិត្តភក្តិ បានកំណត់រៀបចំពិធីបុណ្យសពតាមសាសនាគ្រិស្តជូនដល់ Tangmo ហើយវាក៏ជាពិធីលាគ្នា និង កាន់ទុក្ខជាលើកចុងក្រោយសម្រាប់តារាស្រី Tangmoនោះ ក៏មានវត្តមាន Gatickចូលរួមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ ខណៈពេលចូលរួមគេឃើញ Gatick បានសរសេរលិខិតមួយច្បាប់អមជាមួយបាច់ផ្កាថា ​«ខ្ញុំនៅជាមួយឯងស្ទើរគ្រប់ពេល ហើយឯងក៏នៅជាខ្ញុំស្ទើរគ្រប់ពេលដូចគ្នា មានទាំងទុក្ខសោក ទឹកភ្នែក ហើយក៏ស្នាមញញឹម និង សំឡេងសើចសប្បាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ និង ឯង វាលើសពីពាក្យមិត្តភក្តិទៅទៀត ពួកយើងប្រៀបដូចជាគ្រួសារ ហើយពេលវេលាទាំងនោះគឺវាមានតម្លៃណាស់។ ថ្ងៃនេះឯងចេញទៅរស់នៅជាមួយព្រះជាម្ចាស់ហើយ ឯងរស់នៅឋានសួគ៌ដ៏ស្រស់ស្អាត យ៉ាងណាឯងក៏នៅតែស្ថិតក្នុងចិត្តខ្ញុំរហូត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីជាការកត់សម្គាល់ វត្តមានរបស់ Gatick ហាក់ទៅលឿនមកលឿនខ្លាំង ដោយមិននៅរង់ចាំកម្មវិធីចាប់ផ្តើមនៅម៉ោង ១៨ និង ០០ នាទីល្ងាចនេះទេ។ នាងគ្រាន់តែយកបាច់ផ្កាមកចូលរួម និង ឃើញអង្គុយយំមួយភ្លែត ហើយក៏ប្រញាប់ទៅវិញ ដោយមិនមាននិយាយអ្វីទាំងអស់ ហើយក៏មិនបានឆ្លើយសំណួររបស់អ្នកកាសែតដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment