រាជធានីភ្នំពេញ៖ ប៉ុន្មាននាទីមុននេះ តារាសម្ដែងសម្លេងស្រួយ ម៉ាក សែនសូនីតា បានបង្ហោះវីដេអូមួយ បង្ហាញសកម្មភាពកូនប្រុសបណ្ដូលចិត្តដែលកំពុង
រីករាយខ្លាំង បន្ទាប់ពីទទួលបានកាដូខ្សែរ.ក.មាសទម្ងន់មួយតម្លឹងយ៉ាងស្រស់ស្អាតពីជីដូន ដោយភ្ជាប់ជាមួយពាក្យពេចន៍សប្បាយចិត្ត និងអរគុណក្រៃលែងថា«អីយូយ…បងToអើយបងTo ខ្សែកមាស1តម្លឹងម៉ាក់យាយគង់អោយបងToហា៎ អរៗ…ហា៎ណ៎ ToToណ៎ ចៅសូមអគុណម៉ាក់យាយ»។
ជាមួយគ្នានោះ បើក្រលេកទៅមើលសកម្មភាពក្នុងវីដេអូខ្លីនោះ គេឃើញកូនប្រុស ម៉ាក សែនសូនីតា ពាក់ខ្សែរ.ក.មាសនោះ មានម៉ូតស្អាតសាកសម
និងលើកសម្រស់អូនតូច បូនីតតូ ឱ្យកាន់តែCuteខ្លាំងផងដែរ។ ជាមួយគ្នានោះ គេក៏ឃើញមានអ្នកគាំទ្រជាច្រើន បាន ស្ងើចសរសើរទឹកចិត្តស្រឡាញ់របស់លោកយាយ បូនីតតូ ចំពោះចៅផងដែរ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖