ករណី Tangmo ស្លាប់ នៅតែជាប្រធានបទដ៏រសើប និងជាទីចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងបណ្ដាញសង្គមរបស់ថៃ ហើយរឿងរ៉ាវមួយចំនួនរបស់នាងពេលនៅមានជីវិត ពិសេសរឿងស្នេហា ក៏ត្រូវបានគេលើកយកមកធ្វើប្រធានបទផងដែរ។
ច្រើនឆ្នាំមកនេះ, តារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូត មហាជនដាក់រហ័សនាមឲ្យនាងថា ជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។
ទោះយ៉ាងណា អ្វីដែលនឹកស្មានមិនដល់ និងធ្វើឲ្យមហាជនអាណិតនាង កាន់តែខ្លាំងនោះ នៅពេលដឹងថា មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។
ជាក់ស្ដែង ក្រោយពេលនាងទទួលមរណភាព អ្នកគាំទ្រ មួយចំនួន បានលើកយកវីដេអូនាងជាមួយមិត្តប្រុសថ្មីគឺBird យកមកបង្ហោះ ដោយក្នុងវីដេអូមួយនោះ គេឃើញនាងនិងគូស្នេហ៍ថ្មី មានភាពផ្អែមល្ហែមជាមួហគ្នា លេងសើចយ៉ាងសប្បាយរីករាយតែម្ដង។ តាមរយៈវីដេអូនោះ ឃើញថា សកម្មភាពអ្នកទាំងពីរ ពិតជាស្និទ្ធិស្នាលយល់ចិត្តគ្នាខ្លាំងតែម្ដង ចំណែកទឹកមុខពោរពេញដោយស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង។
ងាកមក អ្នកស្រី Panida ដែលជាម្ដាយរបស់តារាសម្ដែងស្រី Tangmo បានរើទៅផ្ទះកូនស្រីរបស់គាត់(Tangmo) រួចហើយ។ ចំណែកលោក Bird ដែលត្រូវជាមិត្តប្រុស Tangmo និង ជំនួយការរបស់គាត់ បានរៀបចំរបស់របបគ្រប់យ៉ាងពីផ្ទះ Tangmo រួចហើយ បន្ទាប់ពីម្តាយរបស់នាង ចូលទៅនៅផ្ទះនោះ។
Bird បានយករបស់របប Tangmo ទៅជាមួយដោយនិយាយថា ៖ «អ្វីដែលគាត់សុំ គឺជារូប Tangmo ដែលគេចូលចិត្ត។ រូបដែលគេស្រឡាញ់ ហើយសុំយកអ្វីដែល Tangmo គេង ដូចជា ពូក ខ្នើយ តុក្កតា របស់ដែលគេស្រឡាញ់។ ហើយសុំទៅផ្ទះ Tangmo តាំងពីនាងបានស្លាប់ទៅ គ្មានអ្នកណានៅនោះទេ»។
អ្វី ដែលកាន់តែធ្វើឲ្យមហាជនរំជួលចិត្តថែមទៀតនោះ កាលពីពេលថ្មីៗនេះ Anna បានជួយជំរុញ Bird ឲ្យចូលសិល្បៈ និង រកការងារល្អៗឱ្យទៀតផង ជាពិសេស ពេលនេះ ក៏មានអ្នកទាក់ទងការងារមកកាន់ Bird ហើយដែរ តាមរយៈ Anna តែ Bird ក៏បានបដិសេធដោយ ពោលពាក្យថា ៖ «លោកមិនចង់បានអ្វី ដោយសារតែការស្លាប់របស់មិត្តស្រីឡើយ លោកចង់ធ្វើជាអ្នកលក់ធម្មតាបានហើយ»។
ដោយឡែក ងាកមកពីទិដ្ឋភាពបុណ្យសពរបស់Tangmo វិញ ឃើញហើយគឺកាន់តែស្រណោះតែម្តង ដោយមានការរៀបចំឡើងយ៉ាងល្អឥតខ្ចោះ និងមានមនុស្សជាច្រើន បានបង្ហាញក្ដីស្រឡាញ់ទៅកាន់នាងជាលើកចុងក្រោយ។
ក្នុងនោះ Bird ដែលជាគូស្នេហ៍របស់នាង ក៏បានបង្ហាញខ្លួននៅក្នុងទិដ្ឋភាពបុណ្យនោះដែរ។ វាពិតជាធ្វើឱ្យមហាជនស្រណោះកាន់តែខ្លាំង ខណៈឃើញរូបភាពរបស់លោកឈរកាន់បាច់ផ្កានៅខាងមុខរូបថតគូស្នេហ៍ទាំងទឹកមុខស្រងូតស្រងាត់។ លើសពីនេះទៅទៀត លោកថែមទាំងបានពោលពាក្យយ៉ាងដូច្នេះថា ៖ «អគុណសម្រាប់ប៉ោងប៉ោងណ៎ា សង្ឃឹមថា Mo នឹងចូលចិត្ត»។
យ៉ាងណាមិញ ក្រោយឃើញទិដ្ឋភាព និងរូបភាពបែបនេះហើយ វាពិតជាធ្វើឱ្យមហាជនមានការស្រណោះដល់ Bird ជាខ្លាំង ដែលបានជួបស្នេហ៍ស្មោះហើយ តែបែរជាមិនអាចជួបជុំរស់នៅជាមួយគ្នាបាន៕