ថាមែនៗ! ក្រោយផ្អើលថា​Tangmoត្រូវ​គេ​វា.យ​នឹង​ដប​ស្រា ច្រាន​ទម្លាក់​ទឹក​ ស្រាប់តែ​គ្រូពេទ្យ​កោសល្យវិច័យ បញ្ជាក់​ច្បាស់​ៗ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូពេទ្យ​កោសល្យវិច័យ ​បាន​និយាយថា ការធ្វើ​កោសល្យវិច័យ រក​មិនឃើញ​មាន​ធ្មេញ​បាក់ ឬ​របួស​ក្បាល​លើ​រាងកាយ​របស់​តារា​សម្តែង​ Pattarathida “Tangmo” Patcharaveerapong ដែល​បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​ធ្លាក់​ពីលើ​ទូក​ល្បឿន​លឿន​ចូលទៅក្នុង​ទន្លេ Chao Phraya ក្នុង​ខេត្ត Nonthaburi កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ វេជ្ជបណ្ឌិត​នៃ​វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ​នៃ​មន្ទីរពេទ្យ​ប៉ូលិស​ទូទៅ (IFM) ដែល​បាន​ធ្វើ​កោសល្យវិច័យ​ បាន​និយាយថា​ គាត់​បាន​ពិនិត្យ​ប្រហោង​មាត់​ហើយ​មិនបាន​រក​ឃើញ​ធ្មេញ​ដែល​បាក់​ទេ ​ខណៈ​ដែល​ការពិនិត្យ​លើ​លលាដ៍ក្បាល​របស់​តារា​សម្តែង​មិន​ឃើញ​មាន​ស្លាក​ស្នាមរបួស​អ្វី​ ពី​វត្ថុ​រឹង​នោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើ​កោសល្យវិច័យ​នេះ​ បាន​កើតឡើង​ បន្ទាប់ពី​​​អ្នក​ជួយសង្គ្រោះ​ស្ម័គ្រចិត្ត Ekkapun “Tide” Bunluerit ​ បានឃើញ​សព ​និង​បាន​ប្រាប់​ទូរទស្សន៍​មួយ​ថា មុខ Tangmo អាច​ត្រូវ​បាន​វត្ថុ​រឹង​សង្កត់​, មាន​ស្នាម​ជាំ​ជុំវិញ​ភ្នែក​ខាងស្តាំ​របស់​នាង ជាមួយនឹង​ធ្មេញ​ជាច្រើន​ហាក់ដូចជា​បាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧ​ត្ត​ម​សេនីយ៍​ទោ Supichai Limsiwawong ប្រធាន IFM បាន​និយាយថា គ្រូពេទ្យ​ដែល​ធ្វើ​កោសល្យវិច័យ ​បាន​ជូនដំណឹង​ដល់​គាត់​ថា រាងកាយ​មាន​ស្នាមរបួស​ជាច្រើន ជាពិសេស​ត្រូវបាន​រក​ឃើញ​មួយ​ដ៏​ធំ​នៅ​ភ្លៅ​ខាងស្តាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា លោក​ថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​ទាក់ទង​នឹង​របួស​ក្បាល​ណាមួយ​នៅឡើយ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​បាន​និយាយថា ​សំណាក​ជាលិកា​ពី​រាងកាយ​របស់ Tangmo ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ចំនួន​ពីរ​ដើម្បី​ពិនិត្យ ដូច្នេះ​លទ្ធផល​មិនទាន់មាន​នៅឡើយ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tangmo អាយុ 37 ឆ្នាំ​បាន​ធ្លាក់ចូល​ទៅក្នុង Chao Phraya ក្បែរ​ផែ Pibul 1 ក្នុង​សង្កាត់ Muang ប្រហែល​ម៉ោង 10.40 យប់​ថ្ងៃទី២៤​ ខែកុម្ភៈ ខណៈ​ដែល​កំពុងធ្វើដំណើ​រ​តាម​ទូក​លឿន​ជាមួយ​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​។ សាកសព​នាង​ ត្រូវបាន​គេ​រកឃើញ​នៅ​ម៉ោង​ប្រហែល១ រសៀល​ថ្ងៃទី២៦ ខែកុម្ភៈ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tanupat “Por” Lerttaweewit ម្ចាស់​ទូក និង Phaiboon “Robert” Trikanjananun ជា​អ្នកបើកបរ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រតិបត្តិការ​នាវា​គ្មាន​អាជ្ញាប័ណ្ណ និង​ការធ្វេសប្រហែស នាំឱ្យ​ស្លាប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ ​វីដេអូ​មួយ ​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ដាក់​ចំណងជើងថា «វីដេអូកាមេរ៉ាចាប់បានTang moធ្លាក់ទឹក​ ធ្លាក់ពីមុខកុហកថាទៅបត់ជើងនៅក្រោយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ​នេះ​ អ្នកលេងបណ្ដាញសង្គមជាច្រើនយល់ឃើញស្រដៀងៗគ្នា​ថាTangmo អាចត្រូវគេវៃ ១ ដបស្រា រួចច្រានទម្លាក់តែម្តង។ តែខាង​កោសល្យវិច័យ បាន​បញ្ជាក់​ហើយ​ថា Tangmo មិនមានស្នាមរបួសលើលក្បាលនោះទេ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment