ភ្ញាក់ផ្អើល! គ្នា ៤ នាក់នៅលើឡានតែមួយ តែអកុសលបាត់​.ប.ង់​.ជី.វិ.ត​ ៣ នាក់ និងម្នាក់កំពុងសង្គ្រោះ មូលហេតុ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មានករណី ប្រុសស្រី ៤ នាក់ បានគាំងបេះដូង បែកពពុះមាត់ ស្លាប់ ០២ នាក់នៅក្នុងឡាន High Lander មួយគ្រឿង ស្ថិតនៅផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារ​សាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីខាងលើនេះ ត្រូវបានបានប្រជាពលរដ្ឋ​ ប្រទះឃើញ មនុស្ស ៤ នាក់ (បុរស ២ នាក់ នារី ២ នាក់) នៅក្នុងរថយន្ត Highlander ជាមួយគ្នា ក្នុងនោះមានបុរសពីរនាក់ សង្ស័យគាំងបេះដូងស្លាប់ក្នុងរថយន្ត និងនារីពីរនាក់ទៀត នៅមានដង្ហើម តែស្ថិតក្នុងសភាព​គាំ.ង និយាយមិនរួចបែកពពុះមាត់​ ហើយត្រូវបានលើកចេញមកក្រៅ ដើម្បីធ្វើការសង្គ្រោះបឋម​ រួចហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ជនរងគ្រោះ ត្រូវបានគេស្គាល់មាន​ឈ្មោះ​ថា ចំរើន​ ឆៃ​យ៉ា​ ជាម្ចាស់​ផ្ទះ​ ​ ភេទប្រុស​ អាយុ ​២៧ ឆ្នាំ​ មុខរបរ​រត់​តាក់​ស៊ី​ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ បានបាត់បង់ជីវិត ខណៈ​ប្រពន្ធឈ្មោះ​​​ ស្រីពេជ្រ​​ រងរបួស​ធ្ងន់ និងបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យព្រឹកមិញនេះ​។ ចំណែក សពបុរស​ម្នាក់​ទៀត​ មាន​ឈ្មោះ​ ឡូវ​ ឆាយ​ហុង​ ភេទប្រុស​ អាយុ ​២៦ ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៦១​ ផ្លូវ​បេីក​ថ្មី​ ភូមិ ​៤​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង ក៏បានបាត់បង់ជីវិតកន្លែងកើតហេតុ​ដូចគ្នា រីឯ​ស្ត្រី​ជា​ដៃគូម្នាក់ទៀត នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះ​ហ៊ុមព័ទ្ធ ទីតាំងខាងលើ សួរនាំព័ត៌មាន និងស្រាវជ្រាវ រកឃើញមាន​ម៉្សៅស​មួយកញ្ចប់ ហើយក្នុងរថយន្ត ក៏មាន​បំពាក់​ធុងបាស់បំពងសំឡេងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment