គិតមកទល់ពេលនេះ គឺអស់រយៈពេល៤ ខែទៅហើយ ដែលតារាប្រុសរូបសង្ហា Boy Pakorn និង តារាចម្រៀងស្រីស្រស់ Faye បានចេញមុខមកប្រកាសជាសាធារណៈនៅចំពោះមុខមហាជនអំពីទំនាក់ទំនងស្នេហារបស់ពួកគេដោយមិនលាក់លៀម ដោយក្នុងនោះនាំឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង។
ចាប់តាំងតែបង្ហាញមុខជាផ្លូវការលើបណ្ដាញសង្គមមកគេសង្កេតឃើញថា តារាប្រុស Boy តែងតែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមមករហូត។ ជារឿយៗ មហាជនតែងតែមានកូនចិត្តលួចអៀន ចំពោះភាពស្អិតល្មួតនៃគូស្នេហ៍ថ្មីថ្មោងមួយគូនេះណាស់។
តួយ៉ាងថ្មីៗនេះ គូស្នេហ៍មួយគូនេះ ហាក់ធ្វើឱ្យមហាជននៅមិននៅស្ងៀមទៀតហើយ ដោយគេឃើញតារាប្រុស Boy ចេញមកបង្ហោះរូបតារាស្រី Faye ខណៈដែលលោកលួចថត ហើយយកមកបង្ហោះក្នុងគណនីរបស់ខ្លួន ដោយក្លែម Caption យ៉ាងស្វីតថា៖ «គ្រប់ពេលដែលខ្ញុំប្រាប់ថារូបហ្នឹងស្អាតហើយ តែនាងតែងនិយាយថារូបហ្នឹងនាងមិនស្អាតទេ ម្តងនេះក៏ដូចច្នោះដែរ ស្អាតអត់គ្រប់គ្នា?»។
ក្រោយពីសរសេរ Caption នេះរួចហើយភ្លាមៗនោះ Boy ក៏សរសេរឆ្លើយខ្លួនឯងថា៖ «ស្អាតណាស់ ខ្ញុំឆ្លើយឱ្យ»។ លើសពីនោះ តារាប្រុសរូបនេះថែមទាំងសរសេរបញ្ជាក់បន្តទៀតថា៖ «ខ្ញុំមិនមែនទើបមានស្នេហា ហើយមកធ្វើបែបនេះទេ គ្រាន់តែខ្ញុំសរសើរនាងថា ស្អាតប៉ុណ្ណោះ»។
ជាមួយនឹងរូបភាព ព្រមទាំង Caption ស្នេហារបស់ Boy នេះ ពិតជាធ្វើឱ្យមហាជន ក៏ដូចជាមហាជនជាច្រើនបានចូលទៅខមមិនលែបខាយពាក្យសម្ដីជាមួយ Boy ជាច្រើន។ លើសពីនោះ សូម្បីតែតារាស្រី Faye ដែលជាសង្សារក៏បានចូលទៅខមមិនផងដែរថា៖ «ឱ្យខ្ញុំធ្វើយ៉ាងម៉េចជាមួយគាត់»។ ហើយក្រោយឃើញភ្លាម Boy តបភ្លែតថា៖ «ឱ្យខ្ញុំ ថតរូបរហូតមកអ៊ីចឹង»។
បន្ទាប់ពីឃើញសកម្មភាពបែបនេះ មហាជនគិតថាវាហាក់បីដូចជាមានក្ដីសុខណាស់សម្រាប់ Boy ខណៈដែលមានសង្សារផ្លូវការលើកដំបូង ពោលគឺថាផ្អែមអើយសែនផ្អែម៕