កក្រើកហើយ! លោក​គ្រូ​មហា​ជ័យ និង មហា​ជំ ប៉ះ​គ្នា ផ្អើល​អស់​ស្ដេច​៤​ទិស សូម្បីតែ​ព្រះ​ម៉ែ​កាលី ក៏​យាង​មក​ដែរ (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោកគ្រូ​មហា​ជ័យ ដែល​ល្បីល្បាញ​ខាង​ហៅ​ខ្យល់​ហៅ​ភ្លៀង មក​ទាំង​រន្ទះ បាន​ប៉ះ​គ្នា​ជាមួយ​លោកគ្រូ ​មហា​ជំ ដែល​ធ្លាប់​ទស្សន៍ទាយ​ឲ្យ​អ្នកនាង​ខ្ញុង ថា​នឹង​ក្លាយ​ជា​មហាសេដ្ឋី​នៅ​ឆ្នាំ​២០២៩​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិធី​នេះ ធ្វើឡើង​នៅ​លើ​កប៉ាល់​ នា​កណ្ដាល​ទន្លេ​ចតុមុខ ហើយ​បើ​តាម​លោកគ្រូ​មហា​ជ័យ បញ្ជាក់ថា តែងតែ​ធ្វើ​ពិធី​បែបនេះ រៀងរាល់​ឆ្នាំ ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដីចម្រើន ដល់​ប្រជាជន​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ពិធី​នោះ គេ​ឃើញ​មានការ​យាង​ដល់​បារមី​ក្នុង​លោក​ជាច្រើន ដូចជា ស្ដេច​នាគ​ទាំង​៤​ទិស (​ស្ដេច​នាគ​ថែរក្សា​មុខ​ខាងកើត​, ស្ដេច​នាគ​ថែរក្សា​មុខ​ខាងលិច​, ស្ដេច​នាគ​ថែរក្សា​មុខ​ខាងជើង និង​ស្ដេច​នាគ​ថែរក្សា​មុខ​ខាងត្បូង​), បារមី​ព្រះ​ម៉ែ​កាលី​, បារមី​ព្រះ​វិស្ណុ ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជា​ការ​កត់សម្គាល់​នោះ បារី​ព្រះ​ម៉ែ​នាគ បាន​យាង​ចូល​សណ្ឋិត​ក្នុង​រូប​កាយ​របស់​លោក​គ្រូ​មហាជ័យ ដោយ​រាំ​ពត់​ពែន​យ៉ាង​ល្វត់​ល្វន់ ហើយ​ថែម​ទាំង​យំ​រៀបរាប់​​យ៉ាង​ក្ដុកក្ដួលទៀតផង។ ចំណែក លោកគ្រូ​មហា​ជំ ត្រូវ​បាន​បារមី ព្រះ​ម៉ែ កាលី ចូល​សណ្ឋិត ហើយ​ធ្វើ​ភ្នែក​ក្រឡាប់​ចុះ​ក្រឡាប់​ឡើង ក្នុង​ទម្រង់​ជា​ព្រះ​ម៉ែ​ដ៏​មាន​ឫទ្ធានុភាព​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​រឿង​នេះ មាន​អ្នក​ខ្លះ​ក៏​បាន​ជឿ ​​អ្នកខ្លះទៀត ពុំ​ជឿនោះ​ឡើយ។ ​​ក្នុង​នោះ អ្នកលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ ​​បាន​ចូល​ខំ​មិន​ក្នុង​ការ​ឡាយ​របស់​លោក​អ៊ឹម​ជីវ៉ា ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ដាប់​ហើយ ​ទប់​សំណើច​មិន​ជា​ប់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងការ​បញ្ចេញមតិ​ដ៏​អស់សំណើច​ជាច្រើន​នោះ មាន​អ្នកខ្លះ និយាយ​លើក​ជា​សំណួរ​ថា ហេតុអ្វី បានជា​លោកគ្រូ មហា​ជ័យ មិន​លោតទឹក ព្រោះ​នាគ​ចូលចិត្ត​ហែល​ទឹក​, លោកគ្រូ​មហា​ជ័យ នាគ​ចូល​សណ្ឋិត ចំណែក​លោក អ៊ឹម ជីវ៉ា អន្ទង់​ចូល​សណ្ឋិត​…​។ ការលើក​ជា​សំណួរ និង​យោបល់​នេះ ត្រូវបាន​លោក​អ៊ឹម ជីវ៉ា តប​វិញ ធ្វើ​ឲ្យ​គ្រប់គ្នា​ទប់​សំណើច​មិន​ជាប់​នោះទេ​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment