ប្រិយមិត្ត បានជ្រាបរួចមកហើយថា សា.កស.ពរបស់តារាស្រីនាង “Tangmo” អាយុ៣៧ឆ្នាំ ត្រូវបានស្រង់ចេញពីទឹកនៅថ្ងៃ២៦កុម្ភៈ គឺនៅពេលប្រហែលជា២ថ្ងៃបន្ទាប់ពីនាងបានធ្លាក់ចូលទឹកទន្លេChao Phraya ស្លា.ប់ នៅពេលនាងជិះទូកល្បឿនលឿនជាមួយមនុស្ស៥នាក់ផ្សេងទៀត។
មនុស្ស៥នាក់នៅលើទូកមាន នាយ Tanupat Lerttaweewit ឬហៅថាហាយសូ “Por” និងបុរសម្នាក់ទៀតមានឈ្មោះថា Phaiboon Trikanjananun និងមានឈ្មោះហៅក្រៅថា “Robert” ត្រូវបានប៉ូលិសថៃចោទប្រកាន់ពីបទប្រើប្រាស់ទូកល្បឿនលឿនគ្មានអាជ្ញារប័ណ្ណ និងធ្វេសប្រហែសដែលនាំអោយមានមនុស្សស្លាប់។
ចំណែកមនុស្ស៣នាក់ផ្សេងទៀតមាននាង Idsarin Juthasuksawat ឬហៅថា “Gatick” ដែលជាអ្នកគ្រប់គ្រងលើតារាស្រីថៃនាង Tangmo និងនាង Wisapat Manomairat មានឈ្មោះហៅក្រៅថា “Sand” និងនាយ Nitas Kiratisoothisathorn ឬហៅថា “Job”។
ក្នុងចំណោមពួកគេ បើត្រឡប់មកនិយាយពីPor និង Robert វិញ រឿងក្ដីមិនទាន់ចប់ផង ស្រាប់តែពួកគេទាំង២នាក់ ដែលជាមនុស្សនៅលើទូកថ្ងៃចុងក្រោយជាមួយតារាស្រី Tangmo បានចេញមុខប្រកាសបួស ដោយរើសថ្ងៃខែទុកជាស្រេច។
ក្នុងនោះ ហាយសូរ Por បានបង្ហើបថា ៖ «ខ្លួនបានទាក់ទងទៅវត្ត ថាម៉ៃ ខេត្តសាមុតសាខន ដើម្បីសុំការបួសព្រមគ្នាជាមួយនឹងមិត្តភក្តិខ្លួន ហាយសូរ Robert នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ»។
«មូលហេតុដែលលោកជ្រើសយកទីនេះ គឺដោយសារតែលោកបានស្គាល់ព្រះសង្ឃឈ្មោះថា Uten ដែលជាចៅអធិការវត្តផ្ទាល់។ ហើយខាងគណៈកម្មការវត្ត ក៏បានបញ្ជាក់ថា ពួកគេពិតជាទាក់ទងទៅមែន តែមិនទាន់មានការសម្រេចនៅឡើយ ព្រោះលោក Uten ពេលនេះបាននិមន្តទីបដិបត្តិធម៌នៅភាគខាងជើង មិនទាន់បានផ្តល់ចម្លើយថាអ្នកទាំង ២ បួសកើតឬអត់នោះទេ ដោយសារតែក្តីវិវាទគឺកំពុងបន្ត មិនទាន់មានកោះត្រើយនៅឡើយ»។
ក្រោយមក មានប្រភពព័ត៌មានមួយ បានបញ្ជាក់ថា ពួកគេ ត្រូវខាងវត្ត មិនព្រមទទួលបំបួសជាព្រះសង្ឃឱ្យនោះទេ ដោយសារតែពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា ជាជនដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។
ទោះយ៉ាងណា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ចៅអធិការវត្តថាម៉ៃ បានទម្លាយវិញថា នឹងបំបួសហាយសូរ Poh និង Robert ជាលក្ខណៈព្រាហ្មណ៍បុរាណវិញ ហើយនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ដដែលនេះ ដោយមានការកោរសក់ ហើយថែមទាំងដើរចេញទៅធុតង្គថែមទៀតផង ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យ Tangmo។
មន្ត្រីខាងមន្ទីរពុទ្ធសាសនា ក៏បាននិយាយទាក់ទងនឹងការបួសព្រាហ្មណ៍របស់ អ្នកទាំងពីរផងដែរថា ការបួសព្រាហ្មណ៍នេះ គឺដូចជាការកាន់សីលមួយប្រភេទដែលពួកគេអាចធ្វើបាន ព្រោះមិនទាក់ទងជាមួយនឹងបញ្ញតិ្តសង្ឃ ពោលគឺគ្រាន់តែជាការកាន់សីលប៉ុណ្ណោះ ហើយខាងវត្តថាម៉ៃ ក៏មានការបួសព្រាហ្មណ៍នេះយូរមកហើយដែរ ទើបបបួសឱ្យពួកគេដូច្នោះ។
កន្លងមក Poh បានបញ្ជាក់ជំហររបស់ខ្លួនហើយថា នឹងទៅបួស ដើម្បីឧទ្ទិសឲ្យTangmo ហើយការសម្រេចចិត្តបែបនេះ ត្រូវមតិមហាជនលើកឡើងថា លោកបួស ដើម្បីគេចវេះពីសំណុំរឿងរបស់Tangmoប៉ុណ្ណោះ៕