ប្រិយមិត្ត បានជ្រាបរួចមកហើយថា ករណីស្លា.ប់របស់តារាសម្តែងស្រីថៃនាង Nida Patcharaveerapong ឬមានឈ្មោះហៅក្រៅថា “Tangmo” ផ្អែកតាមភស្តុតាង បានបង្ហាញថា ទំនងជាហេតុការណ៍គ្រោះ.ថ្នាក់។ នេះ បើតាមការបញ្ជាក់របស់ប៉ូលិសថៃកន្លងមក។
សាកសពរបស់តារាស្រីនាង “Tangmo” អាយុ៣៧ឆ្នាំ ត្រូវបានស្រង់ចេញពីទឹកនៅថ្ងៃ២៦កុម្ភៈ គឺនៅពេលប្រហែលជា២ថ្ងៃបន្ទាប់ពីនាងបានធ្លាក់ចូលទឹកទន្លេChao Phraya ស្លាប់ នៅពេលនាងជិះទូកល្បឿនលឿនជាមួយមនុស្ស៥នាក់ផ្សេងទៀត។
ក្នុងចំណោមមនុស្ស៥នាក់នៅលើទូកមាន នាយ Tanupat Lerttaweewit ឬហៅថាហាយសូ “Por” និងបុរសម្នាក់ទៀតមានឈ្មោះថា Phaiboon Trikanjananun និងមានឈ្មោះហៅក្រៅថា “Robert” ត្រូវបានប៉ូលិសថៃចោទប្រកាន់ពីបទប្រើប្រាស់ទូកល្បឿនលឿនគ្មានអាជ្ញារប័ណ្ណ និងធ្វេសប្រហែសដែលនាំអោយមានមនុស្សស្លាប់។
ចំណែកមនុស្ស៣នាក់ផ្សេងទៀតមាននាង Idsarin Juthasuksawat ឬហៅថា “Gatick” ដែលជាអ្នកគ្រប់គ្រងលើតារាស្រីថៃនាង Tangmo និងនាង Wisapat Manomairat មានឈ្មោះហៅក្រៅថា “Sand” និងនាយ Nitas Kiratisoothisathorn ឬហៅថា “Job”។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញជ្រមុជទឹកពីប៉ូលិសជើងទឹកថៃនៅថ្ងៃអាទិត្យ បានរកឃើញវត្ថុ២យ៉ាងពីទន្លេ Chao Phraya ហើយបានប្រគល់ទៅអោយក្រុមពិនិត្យភស្តុតាង។ មានការជឿជាក់ថា ប៉ូលិសស្វែងរកវត្ថុជាច្រើនដែលសាក្សីអះអាងថា ត្រូវបោះចោលចូលក្នុងទន្លេក្រោយតារាស្រីTangmo ធ្លាក់ពីលើទូកល្បឿនលឿន។
បន្ថែមលើនេះ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងសមត្ថកិច្ច ក៏បានចុះទៅឆែកផ្ទះរបស់ហាយសូរ Job ដែលជាបុគ្គលសង្ស័យមានវត្តមានលើទូកនោះ។ ក្នុងនោះខាងសមត្ថកិច្ចបានចុះទៅឆែករកភស្តុតាងផ្សេងៗ ជាពិសេសសមត្ថកិច្ចត្រួតពិនិត្យទៅលើដបស្រា ក៏ដូចជាស្រា និង Wine ថាតើលោក Job បាននាំស្រាប្រភេទណាផឹកទៅលើទូក។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប៉ូលិសស៊ើបអង្កេត អាចពិចារណាលើការចោទប្រកាន់លើអ្នករួមដំណើរលើទូកម្នាក់គឺលោក Job ពីបទយកដបស្រាទៅផ្ទះ ហើយបោះកែវស្រាចូលទៅក្នុងទន្លេចៅប្រាយ៉ានៅយប់នៃសោកនាដកម្មនេះ។
ស្របពេលរឿងនេះ កំពុងតែស្ថិតក្នុងការស៊ើបអង្កេតរបស់ប៉ូលិសនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូ ពីកាមេរ៉ា សុវត្ថិភាព ថតពីសកម្មភាព នៅលើទូក ក្នុងថ្ងៃកើតហេតុ ហើយតាមរយៈវីដេអូនោះឃើញថា Tangmo អាចត្រូវគេវៃ ១ ដបស្រា រួចច្រានទម្លាក់តែម្តង។
តាមការកោសល្យវិច័យកន្លងមក គេក៏បានរកឃើញ ស្នាមជាំលើក្បាលរបស់Tangmo ផងដែរ។ តើនាង អាចត្រូវគេវា.យនឹងដបស្រា មុនពេលធ្លាក់ទឹកស្លា.ប់ ឬយ៉ាងណា ទើប មិត្តភក្តិព្យាយាមទម្លាក់ដបស្រា ចូលក្នុងទន្លេ។
ចំណែកអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក្រោយឃើញវីដេអូនេះហើយ ក៏បាន បញ្ចេញមតិស្រដៀងគ្នាថា «គេយកដបវ៉ៃក្បាលតែងម៉ូ ហើយនាងធ្លាក់ពីលើទូក នៅខាងមុខមិនមែនខាងក្រោយទេ, ខ្ញុំក៏យល់ចឹងដែរ ទូកបើកលឿនមានការវាយតប់ និងច្រាន, 2នាក់ធ្វើសកម្មភាព1អ្នកបើកទូក ម្នាក់រកទៅជួយម្ នាក់ទាញអោយអង្គុយចុះ តាមការមើល»៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖