តារាសម្ដែងស្រី Due Arisara និង លោក Sabatian Lee អាចនិយាយបានថាជាគូស្នេហ៍លំដាប់អភិជនមួយគូក្នុងរង្វង់សិល្បៈថៃ ដែលតែងត្រូវបានមហាជនអួតសរសើរពីភាពហាយសូររបស់ពួកគេ។
សម្រាប់តារាស្រីស្រស់ Due ខណៈទទួលបានសង្សារមានទ្រព្យស្តុកស្តម្ភនោះជីវីតរបស់នាងក៏កាន់តែហាយសូរស៊ីវីល័យឡើងៗ ព្រោះជារឿយៗគូស្នេហ៍មួយគូនេះ តែងបង្ហោះរូបភាពស្វីតៗ និង ដំណើរកម្សាន្តនៅប្រទេសល្បីៗជាច្រើន ក្នុងពិភពលោក។
តួយ៉ាងកាលពីពេលថ្មីៗ កន្លងទៅនេះ ហាយសូរ Sabatian Lee ក៏ទើបតែ Surprise សុំតារាស្រី Due រៀបការនៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយនៅប្រទេសអារ៉ាប់រួមផងដែរ ដែលនេះជាហេតុនាំឱ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរ ទន្ទឹមនឹងរឿងដែលតារាស្រី Due យល់ព្រមរៀបការនេះ ក៏ព្រោះតែនាងទទួលបានការណែនាំពីតារាស្រី Chompoo Araya ដូចគ្នា។
ក្នុងបទសម្ភាសកាលពីពេលកន្លង Due បានទម្លាយថា នាងសម្រេចចិត្តថាព្រមរៀបការនេះ ក៏ព្រោះតែមានការណែនាំប្រាប់ពីតារាស្រី Chompoo។ Due បានបញ្ជាក់បន្ថែមទៀតថា នាងជាមនុស្សម្នាក់ដែលខ្លាចបំផុតរឿងរៀបការ តែដោយសារតារាស្រី Chompoo បានប្រាប់អំពីក្ដីសុខខណៈដែលមានគ្រួសារ មានកូនចៅ ទើបនាងសម្រេចចិត្តថានាងនឹងបង្កើតគ្រួសារដូចគេដែរ ពោលគឺព្រមលះបង់ភាពនៅលីវម្នាក់ឯង ទៅធ្វើជាមេគ្រួសារ ប្រពន្ធល្អ និង ម្តាយល្អសម្រាប់កូន និង ស្វាមីជាទីស្រឡាញ់៕