បរទេស៖ កាលពីថ្ងៃទី ៨ ខែមីនា Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតពីកម្មវិធី Paris Fashion Week ដែលបានបង្ហាញពីរូបរាងរបស់នាងសម្រាប់កម្មវិធីបង្ហាញម៉ូតម៉ាក Chanel ។
នៅក្នុងរូបថតនោះ គេឃើញ Jennie ស្លៀកខោខ្លី ជាមួយនឹងអាវពណ៌ខ្មៅកាក់ គ្រប់ដណ្តប់ដោយអាវក្រៅមានមួក។ នាងក៏បានពាក់ខ្សែកខ្សែកម៉ាក Chanel និងធ្វើឱ្យសម្លៀកបំពាក់មើលទៅកាន់តែមើលទៅទាក់ភ្នែក ជាមួយនឹងស្រោមជើង បូករួមស្បែកជើងកែងចោតផងដែរ។
ក្នុងរូបភាពនេះ ទាំងដងខ្លួន និងសម្លៀកបំពាក់ក៏ស្អាត មើលទៅមុខ Jennie រឹតតែទាក់ទាញ ព្រោះនាងស្អាត និងមានមន្តស្នេហ៍ខ្លាំងតែម្តង ដោយការបង្ហាញខ្លួនរបស់ Jennie នៅថ្ងៃនេះអាចនិយាយបានត្រឹមតែពាក្យពីរម៉ាត់ថា «ល្អឥតខ្ចោះ» តែម្តង៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖