លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង សួស វីហ្សា បានបង្ហើបថា នាងជួបប្រទះរឿងប្រឈមដ៏សំខាន់មួយ ពាក់ព័ន្ធនឹងសំឡេង ហើយក៏អាចវះកាត់បំពង់.កមួយនេះដោយក្រុមគ្រូពេទ្យព្យាបាលផងដែរ។
បញ្ហាបំពង់សំឡេងនេះ ត្រូវបានតារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរឿបនេះ បញ្ជាក់ថា ដោយសារតែនាង ប្រើប្រាស់សំឡេងច្រើនពេក (និយាយច្រើន) ក្នុងពេលដែលនាងបានធ្វើការ Live video លក់អីវ៉ាន់តាមអនឡាញ។
ដោយឡែកនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ អ្នកនាង សួស វីហ្សា បានធ្វើការឡាយ បញ្ជាក់ជុំវិញស្ថានភាពរបស់ខ្លួន ដោយដាក់Captionថា «បំពង់កខ្ញុំធូរខ្លះហើយ តែមានរឿងកើតឡើងចម្លែក គួរអោយខ្លាច»។
បន្ថែមលើនេះ នៅក្នុងវីដេអូឡាយនោះ សួស វីហ្សា បានបញ្ជាក់ថា មនុស្ស៣នាក់នៅកន្លែងផ្សេងៗគ្នា និយាយចេញមកដូចគ្នារឿងតែមួយ រឿងខុសមាត់ ខុស.កជាមួយលោកតា ហើយខ្លួនមិនមែនមនុស្សអត់ចេះរត់ទៅរកពេទ្យទេ ខ្លួនទៅមើលពេទ្យអស់ហើយ តែមើលអត់ឃើញអី។
ពេលអ្នកគាំទ្រសួរថា មានឲ្យលោកតាជួយរៀបចំឲ្យឬនៅ នោះ សួស វីហ្សា ឆ្លើយថា មាន ខ្លួនបាននិយាយជាមួយលោកតាហើយ ដោយលោកតាប្រាប់ថា ខ្លួនខុសមាត់ខុស.ក ខ្លួនមានរូបកាន់ ប៉ុន្តែអត់សូវបានគិតគេ។
អ្វី ដែលកាន់តែចម្លែកទៀតនោះ សួស វីហ្សា បញ្ជាក់ថា ខ្លួនផ្ទាល់ មានម៉ោង ដែលនិយាយឮ មានម៉ោង ដែលគេឲ្យខ្លួននិយាយអត់ឮ។ ម៉ោង ដែលខ្លួននិយាយឮ ចាប់ពីចន្លោះ៧ , ៨យប់ទៅ បើកណ្ដាលអធ្រាត្រ ស្រែកចំទាលបានធម្មតា។ ប៉ុន្តែចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១ ឬម៉ោង២ រសៀល ជួនកាលម៉ោង៥ ម៉ោង៦ ក៏គេអត់ឲ្យនិយាយឮដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោម នេះ ៖