ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់តារាសម្ដែង Tangmo បានក្លាយជាប្រធានបទដ៏រសើប សម្រាប់មហាជនធ្វើការជជែកវែកញែក រកមូលហេតុពិតនៃការធ្លាក់ពីលើទឹកស្លាប់នោះ ខណៈប៉ូលិស កំពុងដុតដៃដុតជើងស៊ើបអង្កេតរឿងនេះ។
Tangmo អាយុ37 ឆ្នាំ នៅជាមួយមនុស្សប្រាំនាក់ផ្សេងទៀតនៅលើទូកល្បឿនលឿននៅលើទន្លេចៅប្រាយ៉ា ដែលចេញពីស្ពាន Krung Thon ក្នុងទីក្រុងបាងកកទៅកាន់ស្ពាន Rama VII ក្នុង Nonthaburi ។
នាង បានធ្លាក់ចូលក្នុងទន្លេក្បែរផែ Phibul 1 ក្នុងស្រុក Muang នៃខេត្ត Nonthaburi នៅម៉ោងប្រហែល ១០ និង ៤០ នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ។ អ្នកជួយសង្គ្រោះ បានរកឃើញសាកសពរបស់នាងនៅជិតផែក្នុងខេត្ត Nonthaburi កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
គូកនទាំងប្រាំរបស់ Tangmo នៅលើទូកគឺអ្នកគ្រប់គ្រងរបស់នាងគឺ Idsarin “Gatick” Jathusaksawat, អ្នកកែភេទ Wisapat “Sand” Manomairat, Nitas “Job” Kiratisoothisathorn, Tanupat “Por” Lerttaweewit ម្ចាស់ទូកល្បឿន និង Phaiboon “Robert” Trikanjananun ជាអ្នកបើកបរ។
ក្នុងចំណោមពួកគេទាំង៥នាក់នេះ, Tanupat “Por” Lerttaweewit ម្ចាស់ទូក និង Phaiboon “Robert” Trikanjananun ជាអ្នកបើកបរ ត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការកប៉ាល់គ្មានអាជ្ញាប័ណ្ណ និងការធ្វេសប្រហែស នាំឱ្យស្លាប់។
ចំណែក Job ប៉ូលិសស៊ើបអង្កេត អាចពិចារណាលើការចោទប្រកាន់ ពីបទយកដបស្រាទៅផ្ទះ ហើយបោះកែវស្រាចូលទៅក្នុងទន្លេចៅប្រាយ៉ានៅយប់នៃសោកនាដកម្មនេះ។ រីឯនាង Sand អាចប្រឈមនឹងការចោទប្រកាន់ពីការមិនប្រុងប្រយ័ត្នស្រដៀងនឹងម្ចាស់ទូក និងអ្នកបើកទូក។
ដោយឡែក Gatick មិនទាន់មានព័ត៌មានណាមួយផ្សាយជុំវិញការចោទប្រកាន់នាងនៅឡើយទេ។ តែនាងជាមុខព្រួយរបស់មហាជន ក្នុងការវា.យប្រ.ហាឥតសំចៃ ព្រោះមានចំណុចឲ្យគេសង្ស័យច្រើនជុំវិញរឿងនេះ ក្រោយពីស្ដាប់ការបកស្រាយរបស់នាងកន្លងមកនោះ។ ក្នុងនោះ Anna ដែលមិត្តភក្តិជិតស្និទ្ធរបស់Tangmo ក៏បានបញ្ជាក់ថា ក្នុងចំណោមអ្នកនៅលើទូកជាមួយគ្នា Tangmoស្គាល់តែនាង Gatickម្នាក់នេះប៉ុណ្ណោះ។
ស្របពេលរឿងខាងលើ មហាជនក្ដៅក្រហាយ នាង Gatickមិនទាន់អស់ចំហាយផង ស្រាប់តែមានការគាស់កកាយរឿងអាក្រក់របស់នាង១ទៀត ធ្វើឲ្យម្នាក់ៗកាន់តែស្អប់នាង ថែមមួយកម្រិតទៀត។
យោងតាមសារព័ត៌មានថៃ TNOnline បានចុះផ្សាយថា ហ្វេនរូបនោះបានសរសេរបែបនេះ៖ «នៅចាំរឿងអាស្រូវចាស់ អ្នកគ្រប់គ្រងតួឯកល្បីម្នាក់ (អក្សរកាត់មាន ក) បានទេ? នាងធ្លាប់ជាមិត្តជិតស្និទ្ធនឹងតារាចម្រៀងល្បីនាយុគសម័យ ៩០ ជាង តែក្រោយមកបែរជាលួចទាក់ទងប្តីរបស់តារាស្រីនោះ រហូតមានទម្ងន់ ទីបំផុតក៏ធ្វើឱ្យជីវិតប្តីប្រពន្ធគេបែកគ្នា។ ជាមិត្តប្រភេទអ្វីនេះ?»។
«ហើយបច្ចុប្បន្នកូនដែលកើតមកនោះ ក្លាយជាកូនធម៌របស់អ្នកដែលមានចិត្តបុណ្យ ដែលជួយសង្គ្រោះនាង ហើយនៅក្បែររហូត។ តែមើលទៅអ្នកគ្រប់គ្រងរូបនោះ… បើនិយាយទៅបែបមិនសូវស្គាល់រឿងគុណបុណ្យទេដឹង? រឿងនេះទុកឱ្យបងប្អូនគិតខ្លួនឯងចុះ……. អ៊ុយយយយយយ»៕