កាន់តែច្បាស់ហើយ! ខំ​តាមដាន ​ដាច់បាយក្រហាយទឹក ដល់​ពេល​ Robert​​សារភាព ទើប​ដឹង​ថា Tangmo ស្លា.ប់​ ដោយសារមូលហេតុនេះសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ម្នាក់​ក្នុងចំណោម​អ្នករួមដំណើរ​លើ​ទូក​ល្បឿន​លឿន​ទាំង​ប្រាំ​នាក់​ជាមួយ​តារា​សម្តែង​ស្រី Nida “Tangmo” Patcharaveerapong បាន​សារភាពថា​ បានធ្វើឱ្យ​ទូក​កញ្ឆក់ៗ ដែល​បាន​ទម្លាក់​នាង Nida ពីលើ​រហូតដល់​ស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Udorn Yomcharoen ស្នងការរង​នគរបាល​ខេត្ត​ទី​១ មានប្រសាសន៍ថា លោក Phaiboon “Robert” Trikanjananun បាន​ប្រាប់​អ្នកស៊ើប​អង្កេត​រួចហើយ​ថា គាត់​មានចំណេះដឹង​តិចតួច​អំពី​ការបើក​ទូក ហើយ​ចង់​សាកល្បង​នៅ​យប់​ថ្ងៃទី២៤ ខែកុម្ភៈ​។ នៅ​យប់នោះ​ គាត់ ​និង​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត រួមទាំង Tangmo បានធ្វើ​ដំណើរ​តាម​ទូក​ល្បឿន​លឿន​ក្នុង​ទន្លេ​ចៅ​ប្រា​យ៉ា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកឧ​ត្ត​ម​សេនីយ៍ Udorn បាន​ដកស្រង់​សម្តី​របស់​លោក Phaiboon ​មក​បញ្ជាក់​ថា ​ខណៈដែល​លោក Phaiboon នៅ​ពីក្រោយ​ចង្កូត នាង Tangmo អាយុ 37 ឆ្នាំ​បាន​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​ ដោយសារ​ការ​កញ្ឆក់​របស់​ទូក​ភ្លាមៗ​ ខណៈពេលដែល​នាង​ ហៀបនឹង​ក្រោក​ពី​ផ្នែក​ខាងក្រោយ​ខាងឆ្វេង​នៃ​ទូក​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មន្ត្រី​រូបនេះ​ បាន​និយាយថា ប៉ូលិស​នឹងត្រូវ​រង់ចាំ​ប្រហែល​មួយ​សប្តាហ៍​ចាប់ពីពេលនេះ​តទៅ​សម្រាប់​លទ្ធផល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែមទៀត​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​មុត​ភ្លៅ​ខាងឆ្វេង​របស់ Nida យ៉ាងជ្រៅ​។ លោក​ បាន​បន្ថែមថា លទ្ធផល​អាច​នាំ​ឲ្យ​មានការ​ចោទប្រកាន់​មួយទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧ​ត្ត​ម​សេនីយ៍ Udorn បាន​និយាយថា មនុស្ស​ទាំង​ប្រាំ​នាក់​នៅលើ​ទូក​ល្បឿន​លឿន​ក៏បាន​សារភាពថា​ពួកគេ​បាន​ផឹកស្រា​នៅលើ​ទូក​កាលពី​ថ្ងៃទី 24 ខែកុម្ភៈ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ឧ​ត្ត​ម​សេនីយ៍ Yingyos Thepjamnong អ្នកនាំពាក្យ​ប៉ូលិស​ភូមិន្ទ​ថៃ បាន​និយាយថា ភស្តុតាង និង​សាក្សី​ដែលមាន​ស្រាប់ ចង្អុល​ទៅ​ការធ្វេសប្រហែស បណ្តាលឱ្យ​ស្លា.ប់ និង​មិនមែន​ឃាតកម្ម​ទេ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment