គេនៅចាំបានថា មុនពេលបែកគ្នា លោក ដែន សូនី និងអ្នកនាង Love Riya ឧស្សាហ៍មានជ.ម្លោះជាមួយគ្នាខ្លាំងណាស់ ហើយជារឿយៗតែងតែផ្សះផ្សា បានមកវិញ។ ទោះយ៉ាងណា ចុងក្រោយ ពួកគេ ក៏ឈានដល់ផ្លូវបំបែកទាល់តែបាន។
ក្រោយបែកជាមួយលោក ដែន សូនី មិនយូរប៉ុន្មានអ្នកនាងLove Riyaក៏បានរកឃើញអ្នកស្អំបេះដូង ហើយស្គាល់គ្នាបានមួយរយៈ យល់ចិត្តថ្លើមគ្នា ទើបសម្រេចដឹកដៃគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។
ត្រឡប់ទៅក្រោយរំលឹក ពេលលោកដែន សូនី និងអ្នកនាងLove Riya មានជម្លោះជាមួយគ្នាវិញ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២១នោះ លោក ដែន សូនី បានបង្ហោះរូបថត ទ្រព្យសម្បត្តិរបស់ខ្លួន ដែលរងការបំផ្លាញ ហើយដាក់Captionថា «ខ្ញុំនឹងបកស្រាយ ខ្ញុំនឹងបកស្រាយ និងលាងកិត្តិយសខ្ញុំមកវិញ សាងភាពស្អាតស្អំមកខ្ញុំផង»។
ក្រោយការបង្ហោះបែបនេះ បានប៉ុន្មានថ្ងៃ ស្រាប់តែលោក ដែន សូនី បានសម្រេចចិត្តលុបចោលវិញ ហើយក៏មានការទម្លាយវីដេអូមួយរបស់អ្នកនាងLove Riyaពីសំណាក់អ្នកគាំទ្រ ដោយនៅក្នុងវីដេអូនោះ លោក សូនី បានឆាតទៅអ្នកនាងLove Riya អំពីរឿងខាងលើ តែត្រូវអ្នកនាងLove Riyaលុតវិញមួយទំហឹង ដោយប្រើពាក្យអាសំ,រាម, អាថោ,ក…។
ដោយឡែក នៅពេលថ្មីៗនេះ ស្រាប់តែលោក ដែន សូនី បានយករូបថត ដែលធ្លាប់បង្ហោះខាងលើ យកទៅកាត់.តជាវីដេអូ បញ្ចូលជាមួយរូបរថយន្តរងការខូចខាតដូចគ្នា បង្ហោះចូលគណនីទីកតុករបស់ខ្លួន ហើយប្រាប់ថា «ខ្ញុំនឹងចាត់ការមនុស្សថោ,កទាបឆាប់ៗនេះហើយ»។
បន្ថែមលើនេះ លោកដែន សូនី បានប្រាប់តាមរយៈការឡាយរបស់ខ្លួនថា បងប្អូនដឹងហើយ រឿងបែបណាខ្លះនោះ ចាំជួបគ្នានៅប្រពន្ធតុលាការទាំងអស់គ្នា។ លោកថា សារមុនមកសុំទោស តែលោកអត់ត្រូវការពាក្យសុំទោសនោះទេ ដឹងស្រាប់ហើយថា ឯកសារក្នុងដៃខ្លួនមានអ្វីខ្លះ ហើយមិនចាំបាច់រកមនុស្សមកកាង។
លោកបន្តថា សារមុនមានអ្នកជួយ ហើយអ្នកជួយគេមើលដែរ បើយើងខុសគេជួយយ៉ាងម៉េច, គេជួយបានតែម្ដងទេ ដល់ពេលទឹកដល់ច្រមុះ បានសុំទោសខ្លួន ដល់ពេលដល់ត្រើយ សុទ្ធតែមនុស្សខ្លួន អញ្ចេះ មនុស្សខ្លួនអញ្ចុះ មនុស្សខ្លួនឆ្កួត។
លោក បន្តថា តាមពិតអត់ចង់និយាយនោះទេ ខ្លួនអត់ចង់លូកដៃរឿងអ្វីមួយទេ ខ្លួនគិត ធ្វើម៉េចក៏ដោយ ចាំមើលៗ គាត់មានសំណងណាមួយឲ្យសមរម្យ សងខ្លួន តែគាត់អត់ព្រមសងទេ។ នៅពេលកំពុងនិយាយនោះ ស្រាប់តែមាន ខ្សែបណ្ដាញអ្នកនាងLove Riyaចូលមើល ហើយជាការឆ្លើយតប លោក ដែន សូនី ប្រាប់ថា អ្នកខំមិននេះ ទៅខំមិនប្រាប់ផង ចាំតែជួបគ្នានៅប្រព័ន្ធផ្លូវច្បាប់មួយតង់ទៀត។
លោកបន្ថែមថា ខ្លួនមិនទាន់ចប់ទេ លុះត្រាតែដឹងកំហុស ហើយឡាយសុំទោសខ្លួនជាសាធារណៈ លុយមួយកាក់ មួយសេន ក៏ខ្លួនមិនយកនោះទេ។ ប៉ុន្តែអ្នកឯងចង់ខ្លាំង អ្នកឯងខ្លោចហើយ ឯកសារខ្លួនមានទាំងអស់។
ចំពោះអ្នកនាងLove Riyaវិញ ធ្លាប់បញ្ជាក់ជំហរថា ខ្លួនមិនតបតនោះទេ បើខ្លួនតបត នឹងមានអ្នកកាត់.តយកទៅបង្ហោះ ហើយជេរខ្លួនថា មនុស្សមានតែរឿង។ អត់ចង់ឮពាក្យនេះ ខ្លួននៅស្ងប់ស្ងៀម គេអត់មានអីកាត់.តនោះទេ ជីវិតខ្លួនបានសុខ។
ដោយឡែក នៅក្នុងវីដេអូមួយទៀត អ្នកនាង បានបញ្ជាក់ថា ខ្លួនមិនខ្លាចនោះទេ ប៉ុន្តែមិនចង់មានរឿងជាមួយមនស្សចរិតស្រី។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម ៖