លេង​មែនទែន​ហើយ! អ្នក​នាង​Love Riya​កំពុង​មាន​ក្ដី​សុខ ស្រាប់តែ​លោក​ សូនី គាស់​រំលើង​រឿង​ចាស់​ ហើយ​ត្រៀម​ចាត់ការ ដោយ​បញ្ជាក់​ច្បាស់ៗថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា មុនពេលបែកគ្នា លោក ដែន សូនី និងអ្នកនាង Love Riya ឧស្សាហ៍មានជ.ម្លោះជាមួយគ្នាខ្លាំងណាស់ ហើយជារឿយៗតែងតែផ្សះផ្សា បានមកវិញ។ ទោះយ៉ាងណា ចុងក្រោយ ពួកគេ ក៏ឈានដល់ផ្លូវបំបែកទាល់តែបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបែកជាមួយលោក ដែន សូនី មិនយូរប៉ុន្មានអ្នកនាងLove Riyaក៏បានរកឃើញអ្នកស្អំបេះដូង ហើយស្គាល់គ្នាបានមួយរយៈ យល់ចិត្តខ្លើមគ្នា ទើបសម្រេចដឹកដៃគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់ទៅក្រោយរំលឹក ពេលលោកដែន សូនី និងអ្នកនាងLove Riya មានជម្លោះជាមួយគ្នាវិញ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២១នោះ លោក ដែន សូនី បានបង្ហោះរូបថត ទ្រព្យសម្បត្តិរបស់ខ្លួន ដែលរងការបំផ្លាញ ហើយដាក់Captionថា «ខ្ញុំនឹងបកស្រាយ ខ្ញុំនឹងបកស្រាយ និងលាងកិត្តិយសខ្ញុំមកវិញ សាងភាពស្អាតស្អំមកខ្ញុំផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ហោះ​បែបនេះ បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​លោក ដែន សូ​នី បាន​សម្រេច​ចិត្ត​លុបចោល​វិញ ហើយក៏​មានការ​ទម្លាយ​វីដេអូ​មួយ​របស់​អ្នក​នាង​Love Riya​ពី​សំណាក់​អ្នក​គាំទ្រ​ ដោយ​នៅ​ក្នុង​វីដេអូ​នោះ លោក​ សូនី ​បាន​ឆាត​ទៅ​អ្នកនាង​Love Riya អំពី​រឿង​ខាងលើ តែ​ត្រូវ​អ្នកនាង​Love Riya​លុត​វិញ​មួយ​ទំហឹង ដោយ​ប្រើ​ពាក្យ​អា​សំ,រាម, អាថោ,ក…។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅពេលថ្មីៗនេះ ស្រាប់តែលោក ដែន សូនី បានយករូបថត ដែលធ្លាប់បង្ហោះខាងលើ យកទៅកាត់.តជាវីដេអូ បញ្ចូលជាមួយរូបរថយន្តរងការខូចខាតដូចគ្នា បង្ហោះចូលគណនីទីកតុករបស់ខ្លួន ហើយប្រាប់ថា «ខ្ញុំនឹងចាត់ការមនុស្សថោ,កទាបឆាប់ៗនេះហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយក្នុងនោះ មានការលើកជាសំណួរទៅកាន់លោក សូនីថា «ចុះពេលនៅស្រលាញ់គ្នាមិនថា ខុសច្បាប់ទៅ, រឿងយូរហើយលើកមកនិយាយ ឥឡូវគេរៀបការហើយ, យូរណាស់ម៉េចអូនមិននិយាយ ឥឡូវយើងមានប្ដីប្រពន្ធរៀងខ្លួនហើយតើ រឿងណាចោលបាន ចោលទៅអូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះលោក ដែន សូនី មិនបានឆ្លើយតបចំពោះសំណួរណាមួយឲ្យជឿលាក់ទេ តែលោកបាន បន្ថែមតាមរយៈខំមិនថា «ទ្រព្យសម្បត្តិខ្ញុំ កម្លាំងញើសឈាមខ្ញុំ ដែលខ្ញុំស្រឡាញ់ ដែលខ្ញុំទិញមក គេបំផ្លិចបំផ្លាញទាំងអស់ គ្មានសេសសល់អ្វី តែបងប្អូនទាំងអស់គ្នាគិតយ៉ាងណាទៅ ឈឺចាប់ដែរទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងខាងលើ រហូតដល់រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ គេមិនទាន់ឃើញអ្នកនាង Love Riyaឆ្លើយតបបែបណាឡើយ។ បើមានអ្វីប្រែប្រួល ឬឆ្លើយតបនោះ យើងនឹងផ្សាយបន្តទៀត ជុំវិញ ការលើកយករឿងចាស់មកនិយាយឡើងវិញនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Related posts

Leave a Comment