មហាជនផ្ទុះការសង្ស័យថ្មី រឿង Tangmo អាចមិនមែនកូនបង្កើតម្តាយបច្ចុប្បន្ន តែជាកូនរបស់នារីរូបនេះ​ ព្រោះ​តែ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិតណាស់ ថ្មីៗនេះ មហាជនអ្នកគាំទ្របានផ្ទុះការប្រតិកម្មជាខ្លាំង បន្ទាប់ពីបានឮម្តាយរបស់តារាស្រី Tangmo បាននិយាយថា ហាយសូ Poh អាចនឹងផ្ដល់លុយជាសំណងជំងឺចិត្តប្រមាណ ៣០ លានបាត ដែលស្មើជិត ១ លានដុល្លារលើរឿងរ៉ាវនៃការស្លាប់របស់ Tangmo រហូតធ្វើឱ្យមហាជនផ្ទុះការសង្ស័យថា រឿងក្តីនេះប្រហែលត្រូវបញ្ចប់បន្ទាប់ពីម្តាយទទួលលុយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពេលនេះមក ម្តាយរបស់តារាស្រី Tangmo ក៏បានចេញមុខបញ្ជាក់រួចហើយដែរថា លោកស្រីពុំបានទទួលលុយនោះឡើយ លោកស្រីគ្រាន់តែលើកជាឧទាហរណ៍ ព្រោះលោកស្រីមិនបានគិតលុយសំខាន់ជាងកូនឡើយ តែទោះលោកស្រីចេញមុខបញ្ជាក់បែបនេះក្ដី សម្រាប់មហាជននៅតែរិះគន់ រហូតម្នាក់ៗចោទសួរលោកស្រីថា តើលោកស្រីពិតជាម្តាយពិតប្រាកដរបស់ Tangmo ដែរឬទេ បានជាលោកស្រីហាក់មិនសូវមានមនោសញ្ចេតនាចំពោះនាងសោះអ៊ីចឹង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមហាជនផ្ទុះការសង្ស័យ ក៏ដូចជាចោទសួរបែបនេះ ស្រាប់តែថ្មីៗនេះខាងសារព័ត៌មាន Amarintv បានជីកកកាយរឿងរ៉ាវចាស់លើកយកមកជជែកវែកញែកជាថ្មីឡើងវិញ ដោយជាក់ស្តែង នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ខាងសារព័ត៌មាន Amarintv ក៏បានចុះទៅសម្ភាសផ្ទាល់ជាមួយលោកស្រី Phrai Chaimongkut ជាប្អូនស្រីបង្កើតរបស់ Phairat Chaimongkut ដែលគេសង្ស័យថា ជាម្តាយបង្កើតរបស់តារាស្រី Tangmo ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកស្រីបានទម្លាយថា កាលពីកន្លងទៅបងស្រីរបស់លោកស្រីបានសាងស្នេហ៍ជាមួយលោក Weerasak Suwannaporn (ឪពុករបស់ Tangmo) រហូតបានកូនស្រីម្នាក់ ដោយដាក់ឈ្មោះថា Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ពេល Tangmo មានអាយុ ៤ ឆ្នាំ អ្នកទាំងពីរក៏បានលែងលះគ្នា ដោយ Tangmo ត្រូវស្ថិតនៅក្រោមការមើលថែរបស់ឪពុកផ្ទាល់។ គ្រានោះលោក Weerasak ក៏បាន​យក Tangmo ទៅរស់នៅជាមួយនៅឯទីក្រុងបាំងកក ហើយរូបនាងក៏ត្រូវឃ្លាតឆ្ងាញពីម្តាយបង្កើតចាប់ពីពេលនោះ រហូតមានពេលមួយ បងស្រីរបស់លោកស្រី បានតាមរកកូន តែត្រូវបានឪពុកផ្តាច់ទំនាក់ទំនង មិនឱ្យបងស្រីរបស់លោកស្រីបានជួបកូនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែគួរឱ្យស្ដាយ នៅឆ្នាំ ២០១១ បងស្រីរបស់លោកស្រី ដែលត្រូវជាម្តាយបង្កើតរបស់ Tangmo ក៏បានបាត់បង់ជីវិត ដោយ​សារ​តែដួលម៉ូតូ ហើយពេលនោះ លោកស្រីក៏បានព្យាយាមទាក់ទងទៅ Tangmo ដើម្បីចង់ឱ្យនាង មកជូនដំណើរម្តាយបង្កើតជាលើកចុងក្រោយ ព្រោះលោកស្រីជឿថា នាងនៅពុំទាន់ដឹងថាម្តាយបង្កើយខ្លួនជានរណាឱ្យប្រាកដ និង បានស្លាប់ទៅហើយនោះទេ តែចុងក្រោយរឿងរ៉ាវនោះក៏បានស្ងាត់ទៅវិញ ហើយខាងឪពុករបស់ Tangmo ក៏បានបដិសេធ និង មិនទទួលស្គាល់ឡើយចំពោះរឿងរ៉ាវនេះ។ មិនតែប៉ុណ្ណោះ ពេលនោះលោកស្រី ក៏មិនដឹងធ្វើបែបណានោះដែរ ពោលគឺបណ្តោយឱ្យរឿងនោះចប់ និង ឈប់ទាក់ទងទៀត តែពេលនេះលោកស្រីបានទទួលដំណឹងថា Tangmo បានស្លាប់ លោកស្រីពិតជាខូចចិត្តណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឮព័ត៌មានដូច្នេះ កាន់តែធ្វើឱ្យមហាជនផ្ទុះការសង្ស័យលើសដើមថា Tangmo អាចជាកូនបង្កើតរបស់នារីរូបនោះ ឬយ៉ាងណា ព្រោះបើងាកទៅមើលមុខមាត់ក៏ដូចគ្នាខ្លាំងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment