ធ្មេចបើកៗរយៈពេលប្រមាណជិត ៤ ឆ្នាំហើយ ដែលតារាសម្តែងមាឌឌាំង លោក ញ៉ែម សុគន្ធ បានបញ្ចប់ភាពនៅលីវ រៀបការសាងគ្រួសារ និង ទទួលបានចំណងដៃកូនប្រុសច្បងមានអាយុប្រមាណ ២ ឆ្នាំ ហើយដែរ។
យ៉ាងណា នៅឆ្នាំ ២០២២ នេះ លោក ញ៉ែម សុគន្ធ និង ភរិយា ក៏នឹងត្រៀមទទួលសមាជិកថ្មីមួយរូបទៀតដែរ ដោយភរិយារបស់ពពោះគ្រប់ខែក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះ បើទោះជាមិនទាន់បញ្ជាក់ថាជាកូនប្រុស ឬ ស្រីក៏ពិតមែន តែមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈជាច្រើន ក៏បានចូលទៅខមមិនអបអរ និង ជូនពរដល់លោក ព្រមទាំងភរិយាផងដែរ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖