រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ សិល្បការិនីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ២រូប បានជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ទៅជារៀងរហូតដូចគ្នា។
១.តារាសម្ដែងកញ្ញា ឈិន មុន្នីនាថ ជួបទុក្ខជាទម្ងន់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែលោកតាជាទៅស្រឡាញ់ទទួលមរណភាព។ដែលដំណឹងដ៏សោកសៅនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ផ្ញើសារលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខជាហូហែរផងដែរ។
២.តារាចម្រៀងស្រីវ័យក្មេងកញ្ញា វីរៈ និច្ច បានប្ដូរប្រូហ្វាល់កាន់ទុក្ខនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ដោយនៅលើរូបភាពមានសរសេរពាក្យពេន៍សោកសៅ និងតក់ស្លុតថា«ខ្ញុំកាន់ទុក្ខ អ៊ំខ្ញុំទៅបានសុខហើយ»។ ដោយឡែកការប្រកាសកាន់ទុក្ខរបស់ម្ចាស់បទ«ឯកាសារជាថ្មី» ទាំងព្រឹកព្រលឹមនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះក្ដីអាណិត និងផ្ញើសារចូលរួមរំលែកទុក្ខច្រើនសន្ធឹកផងដែរ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖