ការ​វិវឌ្ឍ​ថ្មី! ​ផ្អែក​លើ​ភស្តុតាង​ ការ​ស្លា.ប់​របស់​Tangmo​ ប៉ូលិស បាន​បង្ហាញ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​ប្រភព​ពី​ស្នងការ​ប៉ូលិស​ជាតិ​ថៃ លោក Suwat Jangyodsuk អោយដឹង​ថា ការស្លាប់​របស់​តារា​សម្តែង​ស្រី​ថៃ​នាង Nida Patcharaveerapong ឬ​មានឈ្មោះ​ហៅ​ក្រៅ​ថា “Tangmo” ផ្អែក​តាម​ភស្តុតាង​បាន​បង្ហាញ​ថា ទំនងជា​ហេតុការណ៍​គ្រោះ.ថ្នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​​ ចុះផ្សាយ​នៅ​ថ្ងៃ​៧​ខែ​មីនា​នេះ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្នងការ​ប៉ូលិស​ថៃ លោក Suwat បន្ត​អោយដឹងថា ក្រុមការងារ​ប៉ូលិស​ថៃ មានការ​រំពឹងទុក​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ប៉ូលិស​ថៃ​នឹង​បានដឹង​រឿងរ៉ាវ​ជាច្រើន​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការស្លា.ប់​របស់​តារា​ស្រី “Tangmo” នៅពេលដែល​ចេញ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្នងការ​ប៉ូលិស​ថៃ​រូបនេះ​បន្ត​អោយដឹងថា លោក​បាន​បញ្ជា​អោយ​ក្រុម​អ្នកស៊ើប​អង្កេត​ធ្វើការ​ពិនិត្យ​ទៅលើ​ចម្លើយ​សាក្សី និង​ភស្តុតាង​ពាក់ព័ន្ធ​ដូចជា ទូរស័ព្ទ និង​ល្បឿន​បើកបរ​ទូក ក៏ដូចជា​ទិន្នន័យ​GPS របស់​ទូក​ល្បឿន​លឿន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សាកសព​របស់​តារា​ស្រី​នាង “Tangmo” អាយុ​៣៧​ឆ្នាំ ត្រូវបាន​ស្រង់​ចេញពី​ទឹក​នៅ​ថ្ងៃ​២៦​កុម្ភៈ គឺ​នៅពេល​ប្រហែលជា​២​ថ្ងៃ​បន្ទាប់ពី​នាង​បាន​ធ្លាក់ចូល​ទឹកទន្លេ​Chao Phraya ស្លាប់ នៅពេល​នាង​ជិះទូក​ល្បឿន​លឿន​ជាមួយ​មនុស្ស​៥​នាក់​ផ្សេងទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​មនុស្ស​៥​នាក់​នៅលើ​ទូក​មាន នាយ Tanupat Lerttaweewit ឬ​ហៅថា​ហាយ​សូ “Por” និង​បុរស​ម្នាក់ទៀត​មាន​ឈ្មោះថា Phaiboon Trikanjananun និង​មានឈ្មោះ​ហៅ​ក្រៅ​ថា “Robert” ត្រូវបាន​ប៉ូលិស​ថៃ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ទូក​ល្បឿន​លឿន​គ្មាន​អាជ្ញារ​ប័ណ្ណ និង​ធ្វេសប្រហែស​ដែលនាំអោយ​មាន​មនុស្ស​ស្លាប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មនុស្ស​៣​នាក់​ផ្សេងទៀត​មាន​នាង Idsarin Juthasuksawat ឬ​ហៅថា “Gatick” ដែលជា​អ្នកគ្រប់គ្រង​លើ​តារា​ស្រី​ថៃ​នាង Tangmo និង​នាង Wisapat Manomairat មានឈ្មោះ​ហៅ​ក្រៅ​ថា “Sand” និង​នាយ Nitas Kiratisoothisathorn ឬ​ហៅថា “Job”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការ​រាយការណ៍​ជាថ្មី​អោយដឹងថា មនុស្ស​ទាំង​៥​នាក់​ខាង​លើ​នេះ ត្រូវ​ប៉ូលិស​ហៅ​សួរចម្លើយ​នៅ​ថ្ងៃអាទិត្យ​។ ពួកគេ​ទាំង​៥​នាក់​ ត្រូវ​បាន​មហាជន​ថៃ ក៏ដូចជា​សង្គម​សិល្បៈ​ថៃ​រិះគន់​យ៉ាងខ្លាំង ជាមួយគ្នា​នឹង​ម្តាយ​របស់​តារា​ស្រី Tangmo ពាក់ព័ន្ធ​នឹង​រឿង​សំណង​៣០​លាន​បាត​សម្រាប់​ការស្លាប់​របស់​តារា​ស្រី ថៃ​នាង Tangmo ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សាក្សី​យ៉ាងតិច​២៩​នាក់ ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ​សួរចម្លើយ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​តារា​ស្រី​ថៃ​នាង Tangmo ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Jirapat Phumijit ស្នងការ​ប៉ូលិស​ខេត្ត​តំបន់​១ បានអោយដឹង​នៅ​ថ្ងៃអាទិត្យ​ថា ប៉ូលិស​កំពុង​ប្រមូល​ភស្តុតាង ហើយ​ការស៊ើបអង្កេត នឹងត្រូវ​ប្រើពេល​បន្ថែមទៀត​។ ប៉ូលិស​ថៃ​រូបនេះ​លើកឡើងថា ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​មរណភាព​តារា​ស្រី​ថៃ Tangmo ធ្វើឡើង​ដោយ​ត្រឹមត្រូវ​គ្មាន​អន្តរាគមន៍​ជ្រៀតជ្រែក និង​បាន​បន្ថែម​ថា ស្នងការ​ប៉ូលិស​ជាតិ​ថៃ​ក៏​ត្រួតពិនិត្យ​ឃ្លាំមើល​ការស៊ើបអង្កេត​នេះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម​អ្នកជំនាញ​ជ្រមុជ​ទឹក​ពី​ប៉ូលិស​ជើង​ទឹក​ថៃ​នៅ​ថ្ងៃអាទិត្យ បាន​រក​ឃើញ​វត្ថុ​២​យ៉ាង​ពី​ទន្លេ Chao Phraya ហើយ​បានប្រគល់​ទៅ​អោយ​ក្រុម​ពិនិត្យ​ភស្តុតាង​។ មានការ​ជឿជាក់​ថា ប៉ូលិស​ស្វែងរក​វត្ថុ​ជាច្រើន​ដែល​សាក្សី​អះអាង​ថា ត្រូវ​បោះចោល​ចូលក្នុង​ទន្លេ​ក្រោយ​តារា​ស្រី​Tangmo ធ្លាក់​ពីលើ​ទូក​ល្បឿន​លឿន៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment