ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា តារាស្រី Sririta Jensen នាងមិនត្រឹមតែជាតារាសម្តែងស្រីដែលល្បី និង ឈរលើគេហទំព័រសាព័ត៌មានដែលមានរូបសម្រស់ស្អាតនោះទេ តែបើនិយាយពីជីវិតរស់នៅរបស់នាងពេលនេះវិញ ប្រៀនបានដូចជាម្ចាស់ស្រីអ៊ីចឹង ក្រោយនាងរៀបការជាមួយស្វាមីដែលជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់មក។
ជាក់ស្តែង បើងាកទៅមើលពីឃ្លាំងទ្រព្យ និង ទិដ្ឋភាពនៅក្នុងភូមិគ្រឹះរបស់នាងវិញ ជឿជាក់ថាប្រិយមិត្តឃើញហើយប្រាកដជាលាន់មាត់ជាក់ជាពុំខាន ព្រោះមិនត្រឹមតែមានទំហំធំ និង ទីធ្លាធំទូលាយនោះទេ តែបើនិយាយពីរបស់របរនៅក្នុងភូមិគ្រឹះរបស់នាងវិញ ក៏ប្រណីតមិនធម្មតាឡើយ ជាពិសេសអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ បន្ទប់ក្រោមដីរបស់នាងឃើញហើយព្រឺសម្បុរ។ មួយវិញទៀត មានរបស់មួយដែលកំពុងតែប្រទាក់ភ្នែករបស់មហាជនមិនហ៊ានក្រលៀសនោះ គឺផ្ទាំងគំនូរដ៏ប្រណីតមួយផ្ទាំងដែលមានអាយុកាលជាង ៣០០ ឆ្នាំ។
យ៉ាងណាមិញ ក្រោយមហាជនឃើញទិដ្ឋភាពក្នុងផ្ទះរបស់តារាស្រីរូបនេះហើយ ម្នាក់ៗពិតជាលាន់មាត់ស្ទើរតែគ្រប់គ្នាថានាងពិតជាស័ក្តិសមជាម្ចាស់ស្រីនៅក្នុងត្រកូលអភិជនពិតប្រាកដមែន៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖