ករណី Tangmo ស្លាប់ នៅតែជាប្រធានបទដ៏រសើប និងជាទីចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងបណ្ដាញសង្គមរបស់ថៃ ហើយរឿងរ៉ាវមួយចំនួនរបស់នាងពេលនៅមានជីវិត ពិសេសរឿងស្នេហា ក៏ត្រូវបានគេលើកយកមកធ្វើប្រធានបទផងដែរ។
ច្រើនឆ្នាំមកនេះ, តារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូត មហាជនដាក់រហ័សនាមឲ្យនាងថា ជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។
ទោះយ៉ាងណា អ្វីដែលនឹកស្មានមិនដល់ និងធ្វើឲ្យមហាជនអាណិតនាង កាន់តែខ្លាំងនោះ នៅពេលដឹងថា មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។
ជាក់ស្ដែង ក្រោយពេលនាងទទួលមរណភាព អ្នកគាំទ្រ មួយចំនួន បានលើកយកវីដេអូនាងជាមួយមិត្តប្រុសថ្មីគឺBird យកមកបង្ហោះ ដោយក្នុងវីដេអូមួយនោះ គេឃើញនាងនិងគូស្នេហ៍ថ្មី មានភាពផ្អែមល្ហែមជាមួហគ្នា លេងសើចយ៉ាងសប្បាយរីករាយតែម្ដង។ តាមរយៈវីដេអូនោះ ឃើញថា សកម្មភាពអ្នកទាំងពីរ ពិតជាស្និទ្ធិស្នាលយល់ចិត្តគ្នាខ្លាំងតែម្ដង ចំណែកទឹកមុខពោរពេញដោយស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង។
ងាកមក អ្នកស្រី Panida ដែលជាម្ដាយរបស់តារាសម្ដែងស្រី Tangmo បានរើទៅផ្ទះកូនស្រីរបស់គាត់(Tangmo) រួចហើយ។ ក្នុងនោះដែរ Gatick ដែលត្រូវជាអ្នកចាត់ការ គឺគ្មានសាច់ញាតិនៅបាងកកទេ ហើយនាង នឹងយកកូនស្រីទៅនៅផ្ទះ Tangmo សិន។
រីឯ លោក Bird ដែលត្រូវជាមិត្តប្រុស Tangmo និង ជំនួយការរបស់គាត់ បានរៀបចំរបស់របបគ្រប់យ៉ាងពីផ្ទះ Tangmo រួចហើយ បន្ទាប់ពីម្តាយរបស់នាង ចូលទៅនៅផ្ទះនោះ។
នេះបើតាមបទសម្ភាសរបស់ម្ដាយ Tangmo បានទម្លាយកាលពីពេលថ្មីៗនេះ អំពីរឿងទាក់ទងនឹង Bird ដែលជាគូស្នេហ៍ បានយករបស់របប Tangmo ទៅជាមួយដោយនិយាយថា ៖ «អ្វីដែលគាត់សុំ គឺជារូប Tangmo ដែលគេចូលចិត្ត។ រូបដែលគេស្រឡាញ់ ហើយសុំយកអ្វីដែល Tangmo គេង ដូចជា ពូក ខ្នើយ តុក្កតា របស់ដែលគេស្រឡាញ់។ ហើយសុំទៅផ្ទះ Tangmo តាំងពីនាងបានស្លាប់ទៅ គ្មានអ្នកណានៅនោះទេ»៕