បង្ហាញការពិត! ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា ​មិន​មែន​កូន​បង្កើត​ ស្រាប់តែ​ម្ដាយ​Tangmo តប​វិញ​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី Tangmoបានធ្លាក់ពីលើទូកបាត់បង់ជីវិត ហើយការស៊ើបអង្កេតករណីស្លាប់របស់នាង នៅមិនទាន់បានបញ្ចប់នៅឡើយនោះ, មហាជនជាច្រើន បានចាប់ផ្ដើមវា.យប្រ.ហារខ្លាំងជាងទៅទៅលើGatick ដែលជាអ្នកគ្រប់គ្រងផ្ទាល់របស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ មហាជន បានបង្វែរការវា.យប្រ.ហារនេះ មកលើម្ដាយរបស់ Tangmoវិញម្ដង ដោយសារតែ ប្រកាស ព្រមទទួលលុយចំនួន៣០លានបាត ពីហាយសូរ Por ដែលត្រូវបានគេដឹងថា ជាស្វាមីរបស់តារាចម្រៀង Benz Prik Thai និង ត្រូវជាកូនស្រីទោលរបស់ ឧត្តមសេនីយ៍ទោ Veerasak Meenawanichdamrong ដែលមានមុខតំណែងជាមេបញ្ជាការមជ្ឈមណ្ឌលស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលភូមិភាគទី៨ ហើយជាអ្នកមានអំណាច ប្រចាំប្រទេសថៃនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល មហាជនរិះគន់លើការព្រមទទួលុយ ពីហាយសូរ Porហើយនោះ ស្រាប់តែមានអ្នកចែករំលែកព័ត៌មានចាស់ ជីកកាយកាលពីឆ្នាំ ២០១៥ ថា ម្ដាយពិតប្រាកដរបស់ Tangmo Nida បាន ទទួល មរណភាពហើយ ហើយកូនពៅរូបនេះ ក៏មិនមានម្ដាយបង្កើតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបនឹងពាក្យចចាមអារាមភ្ញាក់ផ្អើលជាថ្មីនេះកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ក្នុងបទសម្ភាសមួយ ម្ដាយ Tangmo​ បានបញ្ជាក់ថា គាត់គឺជាម្ដាយបង្កើតរបស់កូន (Tangmo) មិនមែនជាម្ដាយចុងទេ។ Tangmo មានមុខមាត់កាត់ទៅគាត់ ហើយគាត់បានបង្កើតកូន និង ចិញ្ចឹមឱ្យធំឡើងដោយផ្ទាល់ដៃ សូម្បីមេដោះក៏គ្មានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ ម្ដាយ Tangmo ក៏បាននិយាយទៀតថា គាត់ គឺជាម្ដាយបង្កើតរបស់កូន បើទោះជានាង ធ្លាប់ត្រូវឆ្លងកាត់ការវះ.កាត់កែសម្រស់ខ្លះ ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកម្តាយបង្កើតរបស់ Tangmo បានចូលធ្វើបទសម្ភាសន៍ជាមួយកម្មវិធី Hone Krasae ដើម្បីជជែកវែកញែកពីបញ្ហារឿងរ៉ាវរបស់តារាស្រី Tangmo ដែលបានស្លាប់ក្រោយធ្លាក់ចូលទន្លេចៅផាយ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកស្រី Panida បាននិយាយថា ៖ «អ្នកស្រីយល់ព្រមអភ័យទោសឱ្យ ហាយសូរ Por និង Robert ១០០ ភាគរយ ដោយឡែក Gatick អ្នកស្រីមិនអភ័យឱ្យជាដាច់ខាត ចំណែក Anna និង Hippo ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo អ្នកស្រីអភ័យទោសឱ្យត្រឹមតែ ៥០ ភាគរយ តែប៉ុណ្ណោះ ព្រោះពេលចូលរួមកម្មវិធីសម្ភាសអ្វីមិនដែលឱ្យគាត់ដឹងជាមុន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះអ្នកស្រី ក៏បានបង្ហើបថា ៖ «ហាយសូរ Por ជាមនុស្សល្អ ដោយតែងខលមកយំដាក់អ្នកស្រីជារៀងរាល់ថ្ងៃ បង្ហាញឱ្យឃើញថាគាត់ពិតជាសោកស្តាយ និង ខូចចិត្តពិតមែន ហើយបានប្រគល់ប្រាក់សងជំងឺចិត្តចំនួន ៣០ លានបាត ស្មើប្រមាណជិត ១ លានដុល្លារ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment