កម្សត់​ដល់ហើយ! ចេះ​តែ​ឆ្ងល់​ កាលនៅរស់ ហេតុ​អ្វី​Tangmo ស្រឡាញ់​ប៉ា​ម្ល៉េះ​ ដល់​ពេល​ មាន​ប្រភព​ទម្លាយ​បែប​នេះ ទើប​ដឹង​ថា​មកពី…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី Tangmoបានធ្លាក់ពីលើទូកបាត់បង់ជីវិត ហើយការស៊ើបអង្កេតករណីស្លាប់របស់នាងនៅមិនទាន់បានបញ្ចប់នៅឡើយនោះ រឿងរ៉ាវជីវិតរបស់នាងពេលនៅរស់ ត្រូវបានអ្នកគាំទ្រ លើកយកមកធ្វើជាប្រធានបទជា​ហូរហែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីការដើរតួក្នុងសាច់រឿងរបស់នាង ដែលសម្ដែងកន្លងមក សុទ្ធតែកម្សត់ ដល់ពេលជីវិតរបស់នាងទៀតនោះ មិនសូវខុសគ្នាប៉ុន្មាននោះឡើយ។ ចំពោះរឿងស្នេហាឃើញថា Tangmo មានសង្សារច្រើន តែអ្វី ដែលមហាជនអាណិតនោះ នាងទើបតែរកបានមនុស្សស្រឡាញ់ខ្លួនពិតហើយ បែរជាត្រូវទៅចោលគូស្នេហ៍គ្មានពាក្យលាមួយម៉ាត់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះឪពុករបស់នាងវិញ Tangmo មានការស្រឡាញ់ខ្លាំងណាស់ ដោយមើលថែរូបលោកយ៉ាងល្អ ថែមទាំងទិញផ្ទះឲ្យទៀតផង។ តែជាអកុសល ឪពុករបស់នាង បានទទួលមរណភាពទៅ រហូតដល់តារាស្រីរូបនេះ បានជួបរឿងបែបនេះទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះនោះ រហូតមកដល់​នេះ​ នៅ​មិន​ទាន់​សង​បំណុល​ទាំង​ស្រុង​នៅ​ឡើយ​ទេ ប៉ុន្តែ Tangmo បានសង ពាក់កណ្តាលទៅហើយ ដោយកាលនៅរស់នាង ធ្លាប់បានលើកឡើងថា នៅសល់តែ ៥​លានបាត (ប្រហែលជាង ១៥ម៉ឺនដុល្លារ) ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះក្ដីស្រឡាញ់របស់ Tangmoចំពោះឪពុក ក៏ត្រូវបានគេចាប់អារម្មណ៍ច្រើនផងដែរ ក្នុងនោះ ថ្មីៗនេះ យាយស្រួយ ផុសរូបឪពុកកូន២នាក់នេះ ហើយលើកឡើងថា «មិនឆ្ងល់ទេថា ហេតុអីបានជាTangmoស្រឡាញ់ប៉ារបស់គាត់យ៉ាងនេះ គ្រួសាររបស់គេមានតែ2នាក់ប៉ុណ្ណោះយប់នេះញុមនឹងនិយាយប្រាប់ហេតុបានជាតេងម៉ូធ្លាក់ទឹកកាតិមិនតេរកម៉ែតេងម៉ូ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងTangmoស្រឡាញ់ឪពុកខ្លាំងបែបនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះVānn Dëē បានលើកឡើងថា «គួរយល់តាំងពីដំបូងហើយ ម៉េចបានTangmo ទិញធានារ៉ាប់រងមិនដាក់ឈ្មោះម៉ែ​ បែរជាដាក់ឈ្មោះកូនចិញ្ចឹម​ ហើយការដែល ប៉ាម៉ាក់Tangmo លែងលះគ្នា ម៉េចបានTangMo គាត់រស់នៅជាមួយប៉ា ទាំងការពិតចិត្តជាកូនស្រី គួររស់នៅមួយម្តាយ រហូតដល់ប៉ាTangmo ស្លាប់ បានមានវត្តមានម៉ែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះហើយជាហេតុផល ដែលកាទិ មិនខលប្រាប់ម៉ែពេលTangmoធ្លាក់ទឹក តែក៏មនុស្សស្លាប់ហើយ ទោះទទួលលុយក្ដីមិនទទួលលុយក្ដី ក៏មិនអាចរស់វិញបាន ចឹងមានតែទទួល យ៉ាងណាគាត់ដឹងថា រឿងក្ដីនេះក៏មិនអាចឈ្នះគេ គេខ្សែធំមានខ្លាំងណាស់ ជាហេតុផលដែលម៉ែមិនព្រមអភ័យឲ្យកាទិព្រោះកាទិមិនមាន៣០លានបាតដូចគេ​ លុយ30លានបាតនឹងមិនមែនPor អោយម៉ែបញ្ចប់រឿងក្តីទេ តែគាត់ជូនជាជំងឺចិត្ត ដែលបានយកកូនម៉ែទៅជិះទូកខ្លួននឹងនាំអោយមានរឿងកើតឡើងបែបនេះរឿងក្តីនៅតែបន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកម្តាយបង្កើតរបស់ Tangmo បានចូលធ្វើបទសម្ភាសន៍ជាមួយកម្មវិធី Hone Krasae ដើម្បីជជែកវែកញែកពីបញ្ហារឿងរ៉ាវរបស់តារាស្រី Tangmo ដែលបានស្លាប់ក្រោយធ្លាក់ចូលទន្លេចៅផាយ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកស្រី Panida បាននិយាយថា ៖ «អ្នកស្រីយល់ព្រមអភ័យទោសឱ្យ ហាយសូរ Por និង Robert ១០០ ភាគរយ ដោយឡែក Gatick អ្នកស្រីមិនអភ័យឱ្យជាដាច់ខាត ចំណែក Anna និង Hippo ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo អ្នកស្រីអភ័យទោសឱ្យត្រឹមតែ ៥០ ភាគរយ តែប៉ុណ្ណោះ ព្រោះពេលចូលរួមកម្មវិធីសម្ភាសអ្វីមិនដែលឱ្យគាត់ដឹងជាមុន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះអ្នកស្រី ក៏បានបង្ហើបថា ៖ «ហាយសូរ Por ជាមនុស្សល្អ ដោយតែងខលមកយំដាក់អ្នកស្រីជារៀងរាល់ថ្ងៃ បង្ហាញឱ្យឃើញថាគាត់ពិតជាសោកស្តាយ និង ខូចចិត្តពិតមែន ហើយបានប្រគល់ប្រាក់សងជំងឺចិត្តចំនួន ៣០ លានបាត ស្មើប្រមាណជិត ១ លានដុល្លារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ Gatickវិញ កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញមុខមកធ្វើការបកស្រាយ និងបំភ្លឺ ចំពោះសំណួរបស់សមត្ថកិច្ច ដែលបានសួរថា នៅពេលដែលTangmo កើតហេតុ តើនាងបាននៅទីណា?

ភ្លាមៗនោះ Gatick បានឆ្លើយយ៉ាងដូច្នេះថា «ខ្ញុំ​មិន​ដឹងថា មានរឿងបែបនេះ​ទេ ពេលខ្ញុំ​ដឹង​គឺថាMo(Tangmo)បាន​ដួល​ហើយ។ ខ្ញុំ​មិនអាច​ស្រមៃ​មើលពី​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​មិន​ដឹងទេ។ មុនពេលកើតហេតុនោះPaul និង Bert បានប្តូរវេនគ្នាបើកទូក។

បន្ទាប់មក ខ្ញុំក៏បានអញ្ជើញមិត្តចាស់២នាក់ទៀតមក។ ចំណែកឯខ្ញុំអត់មានរឿងអីជាមួយការងារនោះពីមុនទេ។ ចំណែកឯរឿងទូរស័ព្ទ របស់Tangmo អ្នកគ្រប់គ្រងGatick និយាយថា គាត់មិនស្គាល់ Password ទូរស័ព្ទ Tangmo ទេបើគាត់ត្រូវការយកប្រើគឺសួរ Tangmo គាត់ប្រាប់ហើយចុចចូលពិននឹងមិនចាំ Password ទេ។ គាត់បញ្ចាក់ថាគាត់មិនបានប៉ះពាល់អ្វីរបស់ Tangmo ទេ។

យ៉ាងណាមិញ Gatick បានបកស្រាយមូលហេតុ ដែលមិនមកប៉ុស្ដិ៍ប៉ូលីសគឺមកពីមិនដឹងថាគាត់ត្រូវមកចូលខ្លួលផ្ដល់ចម្លើយឲ្យប៉ូលិសទេដោយសារគិតថាចែ Tangmo គាត់មិនកើតអីទេ។

ដល់ស្អែកឡើងអ្នកក្នុងបណ្ដាញសង្គមគេថាឲ្យ Gatick ខ្លាំងពេក គាត់មានអារម្មណ៏ថាមិនសុវត្ថិភាពគាត់ក៏រកអ្នកមកពិភាក្សា ទើបគាត់មកផ្ដល់ចម្លើយយឺតពេល។ ចំណែកឯមូលហេតុដែល Gatick អត់ខលទៅប្រាប់ម៉ាក់ Tangmo គឺមកពីគាត់អត់ស្និទ្ធជាមួយម៉ាក់ Tangmo ហើយគាត់ថាខលប្រាប់ធ្វើអីបើខលប្រាប់ក៏ជួយអ្វីមិនបានដែលព្រោះគាត់មិនចេះហែលទឹកអីចឹងទៅ ចឹងគាត់ត្រូវខលទៅអ្នកជំនាញដែលមកជួយបានវិញ…»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment