ចាប់អារម្មណ៍ខ្លាំង​! នាយ ព្រែក និង មុន្នីនាថ ច្រៀង​ឆ្លើយឆ្លង​គ្នា​១​បទ​នេះ ផ្ទុះ​កក្រើក​ហ្វេ​ស​ប៊ុ​ក រហូត​ពួកគេ បញ្ជាក់​បែបនេះ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញថា ភាព​ផ្អែមល្ហែម និង​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ រវាង នាយ​ព្រែក និង តារា​សម្ដែង ឈិន មុន្នីនាថ ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ បាន​ធ្វើឱ្យ​អ្នកគាំទ្រ កាន់តែ​ចាប់អារម្មណ៍ តាមដាន​ខ្សែ​ជីវិត​ស្នេហា​របស់​ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ផ្អែមល្ហែម​នេះ ក្រៅតែពី​ការបង្ហាញ​ឲ្យ​ដឹង តាមរយៈ​បណ្ដាញ​សង្គម​ហើយ​នោះ គេ​ក៏​ឧស្សាហ៍​ឃើញ ពួកគេ បណ្ដើរគ្នា​ចេញ​ក្រៅ ឬ​ធ្វើដំណើរ​កម្សាន្ត​ផ្សេងៗ​ផងដែរ​។ ក្នុងនោះ​មានការ​លើកឡើង​ថា ពួកគេ​សក្ដិសម​គ្នា​ណាស់ រហូត​ឈានដល់​សួរ​រឿង​ថ្ងៃ​រៀបការ​ថែម​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ ពួកគេ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត ក្រោយពី​ពួកគេ បាន​បង្ហោះ​វីដេអូ​ច្រៀង​ឆ្លើយឆ្លង​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក ហើយ​យក​មក​បង្ហោះ​បន្ត​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ ច្រៀង​ឆ្លើយឆ្លង​គ្នា នូវ​បទ «​សំណាប​យោង​ដី​» ដែល​យក​មក​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នេះ​, តារា​សម្ដែង វ័យក្មេង កំពុង​ឡើង​កូដ ឈិន មុន្នីនាថ បាន​ភ្ជាប់​ជាមួយ​Caption​យ៉ាង​ទាក់ទាញ​ថា «​ច្រៀង​លេង​ជាមួយ​ពូ នាយ ព្រែក ខុសឆ្គង​អី​សូម​បងប្អូន​កុំ​ប្រកាន់​ណា ស្ដាប់​លេងៗ​ទៅ​ចា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្រោម វីដេអូ​នោះ នាយ​ព្រែក ក៏បាន​ចូលទៅ​ខំ​មិន បែប​លេងសើច​ថា «​ដោយសារ​ខ្ញុំ​នៅ​ជិត​កាមេរ៉ា​ពេក​ចឹ​ង​សំឡេង​ខ្ញុំ​ជះ​រៀង​ខ្លាំង អត់​សូវ​ឮ​ល្អ​ដូច​នាថ​ទេ កុំ​អី​ពីរោះ​ជាង​នាថ​បាត់​ហើយ ហាហា​ហាហា​។ ចំណែក មុន្នីនាថ បាន​ឆ្លើយតប តាមរយៈ​ខំ​មិន​ដែរ​ថា «​ខ្ញុំ​ច្រៀង​ពីរោះ​ស្រាប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​មួយ​នេះ ក្រោយ​បង្ហោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប រហូតដល់​២​លាន​ដង​ឯណោះ ជាមួយ​នឹង​ការ​បញ្ចេញមតិ​ជាង​១​ពាន់ ដោយ​ក្នុង​ការ​បញ្ចេញ​មតិ (​ខំ​មិន​) នោះ ភាគច្រើន សុទ្ធតែ​លើក​សរសើរ​ថា ពួកគេ​ច្រៀង​ពីរោះ និង​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀត​ផង​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment