ថៃ៖ ក្រោយពីស្រែកក្តែង ៗ ដែលម្ដាយ Tangmo បានចូលរួមបទសំភាសនិ៍ ដោយអ្នកស្រី បានលើកយកចំណុច ថានឹងទទួលប្រាក់សងជម្ងឺចិត្តពី ពីលោក ហាសូ Por យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជាធ្នូរដោះដូរនឹងការលើកលែងទោស ចំនួនទឹកប្រាក់ជិត ១លានដុល្លារ នោះ បានបង្កឲ្យមានចម្រូសចម្រាសកាន់តែខ្លាំងឡើង។
យ៉ាងណាមិញ ចំនួនទឹកប្រាក់នេះ ពិតជាច្រើនខ្លាំងណាស់ តែទោះជាយ៉ាងណា ការលើកឡើងខានលើនេះ បានធ្វើឲ្យមហាជន មិនពេញចិត្តជាខ្លាំង ដែលបានលើកឡើងថា អ្នកស្រី មុខលុយ កូនស្រីស្លាប់ទាំងមូល តែបែរជាអភ័យទោសព្រោះតែលុយទៅវិញ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរ។
លើសពីនេះ តាមរយៈដំណឹងដែលបានចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា បើម្តាយ ពិតជាព្រមទទួលយកលុយច្រើនសន្ធឹកសន្ធាប់នេះមែន មិនត្រឹមលុយច្រើនយ៉ាងនេះ តែអ្នកស្រីថែមទាំងទទួលបានមរតកផ្ទះវីឡាធំស្កឹមស្កៃ របស់ Tangmo បន្ថែមទៀតផង។
ជារួមមក ផ្ទះមួយនេះ គឺជាផ្ទះរបស់ Tangmo បានទិញឲ្យ ប៉ារបស់នាងកាលនៅ តែជាអកុសល ប៉ារបស់នាង បានទទួលមរណភាពទៅ រហូតដល់តារាស្រីរូបនេះ បានជួបរឿងបែបនេះទៀតផងនោះ ហេតុដូច្នេះ ម្តាយរបស់តារាស្រីប្រាកដណាស់ ពិតជាទទួលផ្ទះមួយនេះយ៉ាងពេញសិទ្ធ។
ទោះជាយ៉ាងណាក្តី ផ្ទះមួយនេះ ឥឡូវនេះនៅមិនទាន់សងបំណុលទាំងស្រុងនៅឡើយទេ ប៉ុន្តែ Tangmo បានសង ពាក់កណ្តាលទៅហើយ ដែលរូបនាង កាលនៅរស់បានលើកឡើងថា នៅសល់តែ ៥លានបាត (ប្រហែលជាង ១៥ម៉ឺនដុល្លារ) ប៉ុណ្ណោះ៕
ប្រភពពីkhmerload