សង្ស័យ​ឃាត.កម្ម! នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យពន្លឿនការស៊ើបអង្កេត លើការស្លា-ប់របស់ Tangmo…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បានជ្រាបរួចមកហើយថា សាកសព របស់តារាសម្ដែង ថៃ Nida Patcharaveerapong ដែលគេស្គាល់ថា Tangmo ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះនៅក្នុងទន្លេ Chao Phraya ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២៦ ខែកុម្ភៈ បន្ទាប់ពីស្វែងរកអស់រយៈពេល៣៨ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Thai PBS World ប៉ូលិសខេត្ត បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារទី១ ខែមីនាថា Tangmo អាយុ៣៧ ឆ្នាំ បានស្លាប់ដោយសារលង់ទឹក។ ការធ្វើកោសល្យវិច័យ ដែលត្រូវបានធ្វើនៅវិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលិស បានបញ្ជាក់ថា Tangmo មានខ្សាច់នៅក្នុងសួត ដែលបង្ហាញថា នាងនៅតែដកដង្ហើមនៅពេលដែលនាងធ្លាក់ចូលទៅក្នុងទន្លេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការធ្លាក់ចូលទឹករបស់នាងនេះ, មនុស្សចំនួន៥នាក់រួមមាន​គឺ ទី១​​ Idsarin “Gatick” Juthasuksawat អ្នកគ្រប់គ្រង Tangmo; ទី២. Wisapat “Sand” Manomairat; ទី៣. Nitas “Job” Kiratisoothisathorn; ទី៤. Tanupat “Por” Lerttaweewit ជា ម្ចាស់ទូក និង ទី៥. Phaiboon “Robert” Trikanjananun ​ទំនងជា​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ឈានទៅដល់​ការស្លាប់ និង​ផ្តល់​សេចក្តីថ្លែងការណ៍​មិន​ពិត​ដល់​ប៉ូលិស​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Por និង​លោក Robert ត្រូវបាន​ចោទប្រកាន់​រួចហើយ​ពីបទ​ប្រតិបត្តិការ​កប៉ាល់​គ្មាន​អាជ្ញាប័ណ្ណ និង​ការធ្វេសប្រហែស​នាំ​ឲ្យ​មានការ​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo នៅតែជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយសូម្បីតែនាយករដ្ឋមន្រ្តីក៏បាននិយាយពីរឿងនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​ ២០២២ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីបាននិយាយថា​ សូមឱ្យខាងប៉ូលិស និង ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ជួយដំណើរការឿងក្តីរបស់ Tangmo ឱ្យបានឆាប់រហ័ស ដោយតាមច្បាប់ និង ប្រើក្បួនពិសោធន៍វិទ្យសាស្រ្តឱ្យល្អិតល្អត់ ដើម្បីឆ្លើយតបចម្ងល់របស់សង្គមដែលកំពុងតែឆាបឆួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា លោកជឿថា​មន្ត្រីប៉ូលិសនឹងធ្វើការឱ្យពេញទី ព្រមទាំងមានភាពច្បាស់លាស់ និង ត្រួតពិនិត្យភស្តុតាងគ្រប់បែបដែលអាចទៅរួច ដើម្បីជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ លោក Prayut ក៏បានផ្ញើសារមួយចំនួនឱ្យប្រជាជនផងដែរថា សូមឱ្យតាមដានមើលព័ត៌មានដោយមានសតិ ហើយអាចបញ្ចេញមតិយល់ឃើញបាន ប៉ុន្តែមេត្តាកុំប្រើពាក្យមិនសមរម្យ ឬប្រើអារម្មណ៍ខ្លាំងក្នុងការនិយាយ សូមគោរពដល់អ្នកស្លាប់ និង កុំធ្វើឱ្យប៉ះពាល់ដល់ការដំណើរក្តី ព្រោះអ្វីនឹងត្រូវធ្វើតាមផ្លូវច្បាប់ និង ការពិសោធន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ បើយោងតាមការចុះផ្សាយរបស់ Thairath បានរាយការណ៍ថា នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការ​នាយក​រដ្ឋមន្ត្រី បាននិយាយថា នាយករដ្ឋមន្ត្រីថៃ និង ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ ​លោក Prayut ​Chan-o-cha ​បានស្នើឱ្យប៉ូលិសជំរុញ​ឱ្យ​ពន្លឿនការ​ស៊ើប​អង្កេត​លើ​ករណី​ការស្លាប់របស់ ​តារាសម្តែងស្រី ​Tangmo Nida។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ លោក Mongkolkit Suksintharanon អគ្គលេខាធិកាក្រសួងការពារជាតិប្រឆាំងអំពើពុករលួយថៃ បានចុះសួរសុខទុក្ខដល់ប៉ុស្តិ៍ប៉ូលិស Muang Nontha​buri ​ដើម្បីតាមដានវឌ្ឍនភាពនៃការស៊ើបអង្កេតលើករណីរបស់ Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក Mongkolkit បាននិយាយថា ​លោកមកនេះ​ក្នុងនាមតំណាង​ប្រជាពលរដ្ឋដោយ​​មាន​អារម្មណ៍​អសន្តិសុខ​ក្នុងចិត្ត ​​ពេលដែលបានអាន​​ព័ត៌មាននៃ​ហេតុ​ការណ៍​នេះ។ ​​ជាមួយនឹង​ការចែករំលែក​លើប្រព័ន្ធផ្សព្វផ្សាយ ​ដោយ ​លោក Mongkolkit ​បានបញ្ជាក់​យ៉ាងដូច្នេះថា៖ ​«ខ្ញុំឃើញ​មានចម្ងល់ជាច្រើន ​នោះហើយ​ទើប​ជា​មូល​ហេតុ​ដែលខ្ញុំចង់ឱ្យ​អាជ្ញាធរកុំប្រញាប់​ធ្វើការសន្និដ្ឋាន​អំពីករណីនេះ»។ ​អ្វីដែលគួរឱ្យកត់សម្គាល់ លោកបានអះអាងថា៖ «ខ្ញុំផ្ទាល់សង្ស័យថា នេះជាអំពី​ឃាត​កម្ម»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment