សោកស្ដាយណាស់! តារាល្បី ៦ រូប បាត់បង់ជីវិតទាំងវ័យក្មេង ធ្វើឱ្យអ្នកគាំទ្រនៅតែនឹកអាល័យខ្លាំងបំផុត!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វានៅតែជារឿងដែលក្រៀមក្រំ និង គួរឱ្យសោកស្ដាយនៅពេលដែលរំឭកទៅដល់ឈ្មោះសិល្បករ សិល្បការិនីល្បីៗជាច្រើន ដែលបានទទួលមរណភាពដោយហេតុការណ៍ផ្សេងៗគ្នា កាលពីរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ទោះបីជារូបកាយបានចាកចេញពីពិភពលោក ក៏ដូចជាមហាជនពិតមែន តែគ្រប់គ្នានៅតែចងចាំនូវទេពកោសល្យ សមត្ថភាពសិល្បៈ ព្រមទាំងអនុស្សាវរីយ៍ដែលអ្នកសិល្បៈទាំងនោះ បានបន្សល់ទុកនៅក្នុងដួងចិត្តរបស់ប្រិយមិត្ត មិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ។ ខាងក្រោមនេះ គឺជាតារាដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ហើយមហាជនជាច្រើន នៅតែនឹករឭកខ្លាំង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាចម្រៀង វណ្ណ មករា

លោកបានទទួលមរណភាព កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.តារាចម្រៀង និង សម្ដែង រាជ បុរី

តារាសម្ដែងរូបនេះ បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចណ៍ បន្ទាប់ពីរូបលោកត្រលប់មកពីការដើរកម្សាន្តនៅប្រទេសថៃ ជាមួយមិត្តភក្ដិ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.តារាចម្រៀង សាន ស្រីឡៃ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ដោយសារការបាញ់សម្លាប់របស់ស្វាមីនាងផ្ទាល់តែម្ដង បន្ទាប់មកស្វាមីរបស់តារាចម្រៀងរូបនេះ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកនូវកូនប្រុសកំព្រា​ ២ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាចម្រៀង តាក់ ចន្នី

ជាតារាចម្រៀងរ៉ុកឃែនរ៉ូលខ្មែរ និង បានសាងប្រជាប្រិយភាពលេចធ្លោ នៅលើឆាកអន្តរជាតិផងដែរ ។ ជាអកុសលកំពុងតែមានឈ្មោះល្បី ស្រាប់តែតារាស្រីរូបនេះ បានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឱ្យនាងបាត់បង់ជីវិតតែម្ដង នៅយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តារាចម្រៀង ខេមរៈ ស្រីពៅ

ជាតារាចម្រៀងល្បីល្បាញ ហើយក៏ត្រូវជាប្អូនស្រីសំណព្វចិត្តរបស់តារាចម្រៀងជួរមុខលោក ខេមរៈ សិរីមន្ដ ក្រោយពីមានជំងឺក្រលៀន និង សួតរួចមក ម្ចាស់បទ «ក្រមុំស្រុកស្រែ» រូបនេះ បានចាកចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឥណ្ឌា តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក នាងក៏បានទទួលមរណភាពទាំងវ័យក្មេង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. តារាចម្រៀង ហ៊ាង វេងហេង

តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនូវដំណឹងរមណភាពរបស់លោក កាលពីយប់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបទួលទំពូង ក្បែរហាងទន្លេបាសាក់ ផ្លូវម៉ៅសេទុង ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment