នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២ បើតាមទំព័រ Kom Chad Luek បានទម្លាយអត្ថបទមួយបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះបង្ហាញពីការជជែកគ្នា ដែលគេជឿថា ជា Gratick ដែលអ្នកចាត់ការផ្ទាល់របស់ Tangmo Nida ជាមួយជនអាថ៌កំបាំង។
គួរបញ្ជាក់ដែរថា ខ្លឹមសារនៃការសន្ទនានេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា Gratick ត្រូវបង្ខំឱ្យនិយាយមិនពិត ធ្វើឱ្យសំណុំរឿងកាន់តែស្មុគស្មាញ។ ហើយខ្លឹមសារនៃការជជែកនេះមានដូចខាងក្រោម៖
Gratick៖ «សួស្តី អរគុណច្រើនសម្រាប់ការជួយរបស់អ្នក»
ជនអាថ៌កំបាំង៖ «មិនអីទេ តើអ្នកបាននិយាយជាមួយមេធាវីទេ?»
Gratick៖ «ខ្ញុំនិយាយចប់ហើយ»
ជនអាថ៌កំបាំង៖ «ខ្ញុំនឹងមើលការខុសត្រូវលើថ្លៃមេធាវី»
Gratick៖ «អរគុណច្រើន»
ជនអាថ៌កំបាំង៖ «ហើយដូចខ្ញុំនិយាយរួចហើយ ប្រាប់ការពិតទៅមេធាវី»
Gratick៖ «ខ្ញុំបានប្រាប់គេគ្រប់យ៉ាងហើយ ប៉ុន្តែមិត្តខ្ញុំបានដាក់សម្ពាធខ្ញុំ។ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំមិនចង់និយាយអ្វីដែលមិនស្របគ្នាទេ ខ្ញុំខុសដែលទទួលយកការងារនេះ»។
ដោយសារតែសារបែកធ្លាយនេះ ធ្វើឱ្យមហាជនជាច្រើនចោទជាសំណួរថា តើ Gratick រងសម្ពាធពីមនុស្សមួយក្រុម ដែលធ្វើឱ្យសក្ខីកម្មរបស់នាង មានការបំភ្លៃ និង និយាយមិនពិត? ទោះយ៉ាងណាក៏ដោយ រូបភាពនៃការជជែក និង ព័ត៌មានដែលបានចែករំលែកនៅតែត្រូវការផ្ទៀងផ្ទាត់។
កាលពីមុននោះ Gratick មានរឿងចម្រូងចម្រាសច្រើនដង ដោយសារតែសម្តីមិនសមហេតុផល។ នាងបានកុហកអំពីការទៅលេងម្តាយរបស់ Tangmo ហើយបានប្រាប់ប៉ូលិសថា នាងបានត្រឡប់មកផ្ទះវិញដោយសារតែនាងនឹកកូនស្រីរបស់នាង បន្ទាប់ពីការស្វែងរក Tangmo។
ទោះជាយ៉ាងនេះក្តី ខ្សែវីដេអូ CCTV ក្នុងតំបន់ស្នាក់នៅ បានបង្ហាញឱ្យឃើញថា Gratick បន្ទាប់ពីត្រឡប់មកផ្ទះជិតមួយម៉ោង បានបើករថយន្តទៅកន្លែងផ្សេង។ បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេត និង បំភ្លឺពីពេលវេលាមានពាក់ព័ន្ធ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖