វានៅតែជាបញ្ហាក្នុងផលប្រយោជន៍សាធារណៈ ចំពោះការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida ថ្មីៗនេះ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo បានមកផ្តល់បទសម្ភាសតាមរយៈ YouTube Channel Nickynachat ដោយប្រាប់ពីជីវិតអតីតកាលរបស់ Tangmo និង បញ្ហាដែលនាងធ្លាប់បានជួបប្រទះ។
ក្នុងនោះដែរ ចំណុចមួយរបស់ Tangmo ដែល Anna បានបង្ហើបនោះ គឺពេលដែលនាងយំខ្លាំង ប៉ុន្តែមិនយំឱ្យអ្នកណាឃើញទេ សំងំយំក្នុងឡាន។ កាលពីឆ្នាំមុន Tangmo នាងបាននិយាយថា ព្រោះតែឪពុកនាងទៅឆ្ងាយ
ហើយ ដូច្នេះនាងមានអារម្មណ៍ថា មិនចង់រស់នៅលើពិភពលោកនេះទេ។
ក្រោយមក Anna ក៏បានហៅ Tangmo ដើរលេងកម្សាន្តនៅអឺរ៉ុប ហើយចេញលុយចំណាយទាំងអស់ ប៉ុន្តែ Tangmo នាងមានអារម្មណ៍ខ្មាស់អៀន តាមពិតនាងខ្លួនឯងគឺពិតជាមិនចង់ទៅនោះទេ។ ប៉ុន្តែនាងចង់យក Bird ដែលជាមិត្តប្រុសរបស់នាងទៅដើរលេងជាមួយគ្នា ហើយធ្វើការឱ្យ Anna មួយ តែ Tangmo ត្រូវយកលុយនោះទៅធ្វើដំណើរ ហើយនិយាយថា មិនអីទេ ចាំលើកក្រោយទៀត ទុកលុយនឹងខ្លួនវាប្រសើរជាង។
មួយវិញទៀត Tangmo គឺជាមនុស្សសន្សំសំចៃណាស់ ចង់ប្រើអ៊ីនធឺណេត គឺត្រូវខ្ចី Wi-Fi អ្នកក្បែរផ្ទះប្រើសិន។ បាយក៏មកញ៉ាំជាមួយ Anna ញ៉ាំម្ហូបសាមញ្ញៗព្រោះត្រូវយកលុយបង់ថ្លៃឆមាសកូន។
ព្រោះនាងមិនចង់បិទផ្ទះ មិនចង់ជំពាក់បំណុលគេ ហើយធ្វើឱ្យមានអារម្មណ៍តានតឹងពេលជំពាក់បំណុលគេ ប៉ុន្តែគ្មានការងារ និង គ្មានលុយ។ Tangmo គឺជាមនុស្សពូកែសន្សំសំចៃណាស់ ការងារណាដែលឱ្យថ្លៃ ឬ ថោក ដោយសារតែត្រូវបង់ថ្លៃការសិក្សាកូន៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖