ករណីស្លា.ប់របស់តារាស្រី Tangmoបានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការជជែក វែកញែក ខណៈប៉ូលិស កំពុងដុតដៃដុតជើង ដើម្បីស៊ើបអង្កេតរឿងនេះ និងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានសាកសួរសាក្សីប្រាំបីនាក់បន្ថែម។
មន្ត្រីម្នាក់បាននិយាយថា “រហូតមកដល់ពេលនេះ មិនទាន់មានទ្រឹស្តីណាមួយត្រូវបានច្រានចោលទេ ថាតើវាជាឧបទ្ទវហេតុ ឬប្រសិនបើមានអ្វីមួយផ្សេងទៀតនៅពីក្រោយឧបទ្ទវហេតុ … យើងមានបំណងធ្វើឱ្យ [ការស៊ើបអង្កេត] ឱ្យបានហ្មត់ចត់តាមដែលអាចធ្វើទៅបាន ដោយមានជំនួយពីភស្តុតាងកោសល្យវិច្ច័យ” ។
ក្នុងចំណោមសាក្សីដែលត្រូវបានគេសួរកាលពីថ្ងៃព្រហស្បតិ៍មានលោក Surattanavee “Bow TK” Suviporn ដែលជាមិត្តភ័ក្តិរបស់ Tangmo និងអ្នកគ្រប់គ្រងរបស់នាង។
លោកបាននិយាយថា សាក្សីសរុបចំនួន 29 នាក់ រួមទាំងមនុស្ស 4 នាក់ក្នុងចំណោមមនុស្ស 5 នាក់ដែលអមដំណើរ Tangmo នៅលើទូក ឥឡូវនេះត្រូវបានសាកសួរ។
លោកបាននិយាយថា ការវិភាគលើកំណត់ត្រា GPS កំពុងដឹកនាំក្រុមអ្នកស៊ើបអង្កេតឱ្យជឿថា តារាស្រីរូបនេះបានធ្លាក់ពីលើនាវានៅចន្លោះម៉ោង 10.29pm និង 10.34pm ដោយគាត់បន្ថែមថា ឥឡូវនេះពួកគេកំពុងស្វែងរកភស្តុតាងធ្វើកោសល្យវិច្ច័យដែលប្រមូលបានពីទូក។
ស្របពេលរឿងនេះ កំពុងតែស្ថិតក្នុងការស៊ើបអង្កេត ហើយរកឃើញតម្រុយខ្លះៗហើយនោះ ស្រាប់តែតារាសម្ដែងស្រី ហង្ស ម៉ារីនី បានអះអាងអះអាង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ពីការយល់សប្តរបស់ខ្លួន ឃើញ Tangmoទៀតផង។
ហង្ស ម៉ារី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន និយាយពីរឿងនេះ ជាមួយនឹងអារម្មណ៍ព្រឺសម្បុរដូច្នេះថា «ចម្លែកម្ល៉េះ យប់ម៉ិញយល់សប្តិឃើញ តេងម៉ូ និយាយប្រាប់ខ្ញុំថា បន្ទាប់ពី7ថ្ងៃគាត់រួច ការពិត នឹងលាតត្រដាងហើយ ឡើងព្រឺក្បាល ម៉េចម៉ាចេះខ្ញុំ អត់យល់ខ្លួនឯង»។
ក្រោយប្រាប់រឿងនេះ ស្រាប់តែម្នាក់ធ្វើការរិះគន់នាងព្រាត ហើយជាការឆ្លើយតប នៅរសៀលថ្ងៃទី៣ ខែមីនា តារាស្រីខាងលើ បានបង្ហោះសារថា «បងៗអើយគ្រាន់តែរឿងយល់សប្តិ ខុសដែរមែន មកពីយើងមើលរឿងគាត់ច្រើនពេក ចឹងអារម្មណ៍ដិតដាមចឹងហើយ why ជេរខ្ញុំ ម៉ោង 6pmយប់នេះខ្ញុំ សំនិយាយរឿងក្នុងចិត្តខ្ញុំខ្លះ កុំអោយបងៗយល់ច្រឡំបែបនេះ»។
តាមការសន្យា នៅល្ងាចថ្ងៃដដែល ហង្ស ម៉ារីនី បានឡាយវីដេអូ បកស្រាយ ដោយដាក់Captionថា «សូមបងៗដែរជេប្រមាថនាងខ្ញុំ រឿងខ្ញុំយល់សប្តិឃើញ តេងម៉ូ ជួយមើលវីដេអូនេះផងណា ហើយពិចារណាតាមកាគួ ស្តាប់ហេតុផលប្អូនផង»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖