អ្នកម្ដាយTangmoប្ដូរនិស្ស័យដោយសារលុយ៣០លានបាត, ភ្នែកស្រវាំងមិនមែនដោយសារវ័យ សុខៗខឹងអ្នកខំជួយកូន (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន ដែល​តាមដាន​ព័ត៌មាន​ដ៏​រសើប​របស់​តារា​ថៃ ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២២ នេះ ម្តាយបង្កើត​របស់ Tangmo បាន​ចូលធ្វើ​បទសម្ភាសន៍​ជាមួយ​កម្មវិធី Hone Krasae ដើម្បី​ជជែក​វែកញែក​ពី​បញ្ហា​រឿងរ៉ាវ​របស់​តារា​ស្រី Tangmo ដែល​បាន​ស្លា​.​ប់​ក្រោយ​ធ្លាក់ចូល​ទន្លេ​ចៅ​ផា​យ៉ា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​កិច្ច​សម្ភាស​មួយ​នេះ គេ​សង្កេតឃើញ​ថា លោក Dayos Dechjob ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ Tangmo បាន​ផុស​សារ​មួយ​នៅលើ​គណនី​ថា «​ខកចិត្ត​» ជា​មួយរូប​បេះដូង​ប្រេះ​បែក​។ ដោយ​ឃើញបែបនេះ មហាជន​ជាច្រើន បាន​ចូល​ខំ​មិន​សម្តែង​ពី​ការខកចិត្ត​ដូចគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ព័ត៌មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Drama-Vibe ដែល​តាមដាន​ព័ត៌មាន​តារា​ថៃ​យ៉ាងសកម្ម​នោះ ក៏បាន​សម្ដែង​ការខកចិត្ត​ដូចគ្នា ជាមួយនឹង​ការ​ដកស្រង់​ប្រភព​សារព័ត៌មាន​ថៃ นิตยสารแพรว ហើយ​យកមក​សម្រួល បូកសរុប​អ្វី ដែល​ម្ដាយ Tangmo បានលើកឡើង​នៅក្នុង​កិច្ចសម្ភាសន៍​ខាងលើ​នោះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់​ថា «​នេះ​ជា​បទ​សរុប​អ្វីដែល​ម្តាយ​Tangmo បាន​បើក​ចិត្ត​និយាយ​ក្នុង​កម្មវិធី Hone Krasae 1. អភ័យទោស​ឲ្យ Hippo (​មិត្ត​ជិតស្និទ្ធ​របស់​Tangmo)​បាន 50% ដោយសារ​នាង​តែងតែ​ផ្តល់ព័ត៌មាន​ឲ្យ​អ្នកការ​សែត (​អ្នក​ម៉ែ​មិន​សប្បាយចិត្ត ម្យ៉ាង​ពេលនេះ​ម៉ែ​ជា​អ្នកគ្រប់គ្រង​មរតក​របស់ Tangmo ហើយ​)​។ ចំណែក Anna (​មិត្ត​ជិតស្និទ្ធ​ដែល​តែង​ផ្តល់​ការងារ​ឲ្យ Tangmo) គួរ​នៅ​ឲ្យ​ស្ងៀម ព្រោះ​ចេះ​ចាត់ចែង​បុណ្យសព អ្នក​ម្តាយ​គាត់​ថា​គាត់​ត្រូវ​ដឹង​មុនគេ​។​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2. អភ័យទោស​ឲ្យ Hi So ទាំង​2​នាក់ គឺ ប៉ និង​រូ​ប៊ើ​ត ព្រោះ​ពួកគេ​មាន​ចេតនា​ល្អ មក​សូម​អភ័យទោស​រហូតមក ជា​បុរស​ដែល​សុភាព​បំផុត​តាម​ដែល​អ្នក​ម៉ែ​ធ្លាប់​ជួប​មក (​គេ​ថា​ឲ្យ 30​លាន​បាត ប្រហែល​1​លាន​ដុល្លារ​)​។ ចំណែក កា​តី​ក ឬ នាង​ធុង​ទឹកកក ម៉ែ​មិន​អភ័យទោស​ឲ្យ​ម៉ែ​ដាច់ខាត (​នាង​សំដី​ឈ្លើយ​ហើយ​អត់​ឲ្យ​លុយ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3. ប៉​សុខចិត្ត​ដោះស្រាយ​ដោយ​ប្តូរ​ជា​ថវិកា​ ថា​តើ​Tangmo រកលុយ​ពី​ការសម្តែង​មួយឆ្នាំ​បាន​ប៉ុន្មាន​? (​សរុប​30​លាន​បាត​ឲ្យ​ហ្នឹងហើយ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4. រឿង​ធានារ៉ាប់រង​ដែល​លុយ​សំណង​ត្រូវបាន​ទៅ​កូនធម៌​របស់​Tangmo រឿងនេះ​អ្នក​ម៉ែ​ថា​គាត់​នឹង​ចិត្តល្អ ចែក​ឲ្យ​កូន Tangmo ឬ​យ៉ាងណា​នោះ វា​នៅលើ​គាត់ ព្រោះ​គាត់​ជា​អ្នកគ្រប់គ្រង​មរតក​ហើយ​ពេលនេះ ខណដែល​កូនធម៌​មិនទាន់បាន​ចុះ​ក្នុង​បញ្ជីរ​គ្រួសារ ឬ​ឯកសារ​បញ្ជាក់​ណាមួយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចុងក្រោយ​ពី​ធី​ករ​ណែនាំ​ឲ្យ​អ្នក​ម្តាយ​មាន​មេធា​វិ​ពី​គ្រោះ​យោបល់​។ ពិបាក​ដែរ​លុយ​វា​ច្រើន ទឹកចិត្ត​ម្តាយ​សម័យថ្មី​ជាមួយ​លុយ​30​លាន អ្នក​ម្តាយ​ក៏​លែង​ស្អប់​អ្នកមាន​លុយ​អស់នោះ​ទៀត តែ​ចាំមើល​2​នាក់​ផ្សេងទៀត​ដែល​មិនទាន់​មកសុំ​ទោស ( នាង Sand និង ចម​) ចំណែក​នាង​កា​តី​ក​អ្នក​ម៉ែ​ថា No ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ការធ្លាក់ពីលើទូកលង់ទឹកស្លាប់របស់តារាសម្ដែងTangmo រហូតមកដល់ពេលនេះ ប៉ូលិស​ បាន​សាកសួរ​សាក្សី​ប្រាំ​បីនាក់​បន្ថែមទៀត ​នៅក្នុង​ការស៊ើបអង្កេត​ ដើម្បីឲ្យប្រាកដថា រឿងចៃដន្យ ឬមានអ្នកធ្វើវានោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​ម្នាក់​បាន​និយាយថា “​រហូតមកដល់​ពេលនេះ​ មិនទាន់មាន​ទ្រឹស្ដី​ណាមួយ​ត្រូវបាន​ច្រានចោល​ទេ ថា​តើ​វា​ជា​ឧបទ្ទវហេតុ ឬ​ប្រសិនបើ​មាន​អ្វីមួយ​ផ្សេងទៀត​នៅ​ពីក្រោយ​ឧបទ្ទវហេតុ … យើង​មានបំណង​ធ្វើឱ្យ [​ការស៊ើបអង្កេត​] ឱ្យបាន​ហ្មត់ចត់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយមាន​ជំនួយ​ពី​ភស្តុតាង​កោសល្យ​វិ​ច្ច័​យ​” ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​សាក្សី​ដែល​ត្រូវបាន​គេ​សួរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​លោក Surattanavee “Bow TK” Suviporn ដែលជា​មិត្ត​ភ័ក្តិ​របស់ Tangmo និង​អ្នកគ្រប់គ្រង​របស់​នាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​និយាយថា សាក្សី​សរុប​ចំនួន 29 នាក់ រួមទាំង​មនុស្ស 4 នាក់​ក្នុងចំណោម​មនុស្ស 5 នាក់​ដែល​អមដំណើរ Tangmo នៅលើ​ទូក ឥឡូវនេះ​ត្រូវបាន​សាកសួរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​បាន​និយាយថា ការវិភាគ​លើ​កំណត់ត្រា GPS កំពុង​ដឹកនាំ​ក្រុម​អ្នកស៊ើប​អង្កេត​ឱ្យ​ជឿថា តារា​ស្រី​រូបនេះ​បាន​ធ្លាក់​ពីលើ​នាវា​នៅ​ចន្លោះ​ម៉ោង 10.29pm និង 10.34pm ដោយ​គាត់​បន្ថែមថា ឥឡូវនេះ​ពួកគេ​កំពុង​ស្វែងរក​ភស្តុតាង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដែល​ប្រមូលបាន​ពី​ទូក​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment