ញាក់សាច់! ក្រោយ​ភ្ជាប់​ពាក្យ​រួច, អនាគត​ស្វាមី នាំ អាជី ទៅ​មើល​វិឡារ, នាង​អៀន​ណាស់ ក៏​និយាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ពុក​ម៉ែ​បងប្អូន បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នេះ គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួលបាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​កន្លះ​លាន​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក៏មាន​មហាជន​មួយចំនួន​ពេបជ្រាយ និង​រិះគន់ ទៅលើ​ថ្លៃ​បណ្ដាការ​នេះ ជាហេតុ​ធ្វើ​ឲ្យ អាជី ចេញ​មុខ​បក​ស្រាយ​ផង​ដែរ​ថា តាមពិត​ទឹក​លុយ​៥០០​លាន​រៀល​នេះ ​​ឪពុកម្ដាយ​ខាង​ប្រុស គេ​ជូន​ជា​កំណល់​នៃ​ការ​រកស៊ី​ឲ្យ​កូន​សងខាង មិនមែន​ថា​ខ្លួន​ហ្នឹង​ស្រោប​ពេជ្រ ស្រោប​អី​នោះ​ទេ ធម្មតា​ដូច​គេ ដូច​ឯង​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច កញ្ញា តេង ស៊ី​ណាត ហៅ​អា​ជី និង​អនាគត​ស្វាមី​របស់​ខ្លួន តែងតែ​ឡាយ​វីដេអូ រួមគ្នា បង្ហាញ​ភាព​ផ្អែមល្ហែម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​ច្រណែន​ខ្លាំង​ណាស់ បើ​ទោះ​ពេល​ខ្លះ​ កាយវិការ និង​ពាក្យ​សម្ដី​មួយ​ចំនួន ​មើល​ទៅ​មិន​សមរម្យ​ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១​នេះ គូ​អនាគត​របស់ អា​ជី បានធ្វើ​ឲ្យ​នាង ស្គាល់​ពាក្យ​ថា «​ស្រឡាញ់​»​ទៀត​ផង​។ ជាក់ស្ដែង នាង​បាន​បង្ហោះ​រូបថត​១​សន្លឹក អម​ដោយសារ​បែបនេះ​ថា «​អរគុណ​បង ដែល​អោយ​ស្គាល់​ពាក្យ​ថា​ស្រលាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១​នេះ អា​ជី បាន​បង្ហោះ​រូបថត​១​សន្លឹក​ទៀត ដោយ​ដាក់​Caption​យ៉ាង​ទាក់ទាញ​ដូច្នេះ​ថា «​ថ្ងៃនេះ​អនាគត ព្រះ​ស្វា​តោង​ដើម​ឈើ​នាំទៅ មើល​វិឡា អៀន​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​សង្កេត​ឃើញថា ពាក្យ អៀន​នេះ ត្រូវបាន កញ្ញា តេង ស៊ី​ណាត ហៅ​អា​ជី យកមកប្រើ​ប្រាស់ ស្ទើរតែ​គ្រប់​សំណេរ​របស់​ខ្លួន​ទៅ​ហើយ ក្រោយពី​ទម្លាយ​ពី​ទំនាក់ទំនង​ស្នេហា រហូត​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​នេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​

Related posts

Leave a Comment