នោះ! អ្នក​គ្រប់​គ្រង​របស់​Tangmo ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំភ្លៃ​ការពិត ​ព្រោះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្ត​ស្និទ្ធស្នាល​របស់​តារា​សម្តែង​​ Nida “Tangmo” Patcharaveerapong បាន​ចេញមុខ​រិះគន់​អ្នកគ្រប់គ្រង​តារា​រូប​នេះ ដោយ​ចោទប្រកាន់​​​ថា ​បាន​បំភ្លៃ​ការពិត​ជុំវិញ​ការស្លា.ប់​របស់​Tangmo​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Surattanawee “Bow TK” Suviporn អតីត​តារាចម្រៀង​ក្រុម​ចម្រៀង​ប៉ុប Triumphs Kingdom បានផ្តល់​សក្ខីកម្ម​សាក្សី​ដល់​ប៉ូលិស​ស៊ើបអង្កេត​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tangmo អាយុ 37 ឆ្នាំ​បាន​បាត់​ខ្លួន​ពី​ទូក​លឿន​លឿន ដែល​នាង ​និង​មិត្ត​ភ័ក្តិ​មួយក្រុម​បាន​ជិះ​នៅលើ​ទន្លេ​ចៅ​ប្រា​យ៉ា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ នាង​ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នាង Surattanawee បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​ការជួប​របស់​នាង​ជាមួយ Idsarin “Gatick” Juthasuksawat នៅ​ក្លឹប NBC Boat Club ជា​កន្លែង​ដែល​ទូក​លឿន​ ត្រូវបាន​រក្សាទុក បន្ទាប់ពី​សោកនាដកម្ម​កាលពី​ថ្ងៃទី 24 ខែកុម្ភៈ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Gatick គឺជា​អ្នកគ្រប់គ្រង​របស់ Tangmo និង​ជា​គូកន​ម្នាក់​ក្នុងចំណោម 5 នាក់​របស់​Tangmo​នៅលើ​ទូក​ល្បឿន​លឿន នៅពេល​Tangmo​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កញ្ញា Surattanawee បាន​និយាយថា នាង​ទើបតែ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ ខណៈ​នាង​ចង់​រង់ចាំ​នាង Gatick ចេញ​សេចក្តីថ្លែងការណ៍​ជាមុនសិន​។ ហើយ​អ្វីដែល​អ្នកគ្រប់គ្រង​រប​ស់ Tangmo និយាយ​មិនត្រូវ​នឹង​អ្វីដែល​នាង​បានឮ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង Surattanawee បាន​និយាយថា នាង​ជឿថា ការពិត​ជុំវិញ​សោកនាដកម្ម​នេះ ត្រូវបាន​បំភ្លៃ​។ នាង​បាន​មកដល់​ក្លឹប​ទូក ដែលជា​កន្លែង​ចតទូក​លឿន​ប្រហែល​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃនោះ​។ គ្រប់គ្នា​ហាក់ដូចជា​ស្ថិតក្នុង​ស្ថានភាព​តក់ស្លុត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បាន​ទៅជា​មួយ​នាង Gatick ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស ជា​កន្លែង​ដែល​នាង​បានផ្តល់​សេចក្តីថ្លែងការណ៍​មួយ ហើយ​ក្រោយមក​ បាន​បើកឡាន​អ្នកគ្រប់គ្រង​របស់​តារា​រូប​នេះ ​ទៅផ្ទះ​របស់​នាង​។ នាង​នៅក្នុង​ឡាន​ជាមួយ​អ្នកគ្រប់គ្រង Tangmo ប្រហែល​មួយ​ម៉ោង​។ នាង​នឹងមិន​លាតត្រដាង​ព័ត៌មាន​លម្អិត​នៃ​ការសន្ទនា​របស់​ពួកគេ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កញ្ញា Surattanawee បាន​និយាយថា នាង​មានការ​ខឹងសម្បា​​បន្ទា​ប់​ពី​បានឮ​អ្វីដែល​អ្នកគ្រប់គ្រង​រប​ស់ Tangmo និយាយ​អំពី​ហេតុការណ៍​នេះ​។ ក្រោយមក​​ Gatick បាន​ទាក់ទងមក​​នាង​តាម​ទូរស័ព្ទ និង​សុំទោស​ដែល​បង្កបញ្ហា​។ នាង​បាន​ប្រាប់​​ Gatick ជា​ភាសា​អង់គ្លេស​ថា “​ការពិត​នឹង​ដោះលែង​អ្នក​”​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment