ថ្មីៗនេះ លើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកពីរូបភាព និងវីដេអូខ្លីនៃការថត MV ថ្មីរបស់ តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា នៅលើទឹកអង្គរខេត្តសៀមរាប។
ក្នុងវីដេអូនៃការថត MV ថ្មីមួយនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរខ្លាំង គឺបានឃើញថា តន់ ច័ន្ទសីម៉ា និង ក្រុមរាំជាច្រើននាក់បានគ្រងឈុតបែបប្រពៃណីរចនារំលេចឡើងដោយរូបទង់ជាតិយ៉ាងស្រស់ស្អាត និង មើលទៅទាក់ទាញខ្លាំង។
រូបភាព និងវីដេអូនេះ ត្រូវបានមហាជនធ្វើការកាត់តខ្លីបង្ហោះចែករំលែកពេញបណ្ដាញសង្គម ភ្ជាប់ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់នោះទេ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖