ឥណ្ឌា៖ បុរសម្នាក់ជាម្ចាស់ឡឥដ្ឋខ្នាតតូច បានរកឃើញត្បូងពេជ្រមួយគ្រាប់ទម្ងន់២៦.១១ការ៉ាត់ កាលពីថ្មីៗនេះ ក្នុងអណ្ដូងរ៉ែរាក់មួយកន្លែង នៅរដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា។
យោងតាមសម្ដីរបស់លោក Ravi Patel ជាមន្ត្រីជំនាញខាងពេជ្ររបស់ក្រុមហ៊ុន Panna បាននិយាយថា ត្បូងពេជ្រដ៏មានតម្លៃមួយគ្រាប់នេះ មានតម្លៃដល់ទៅ១.២០លានរ៉ូពីឯណោះ (ប្រមាណ១៥៩,៨០០ដុល្លារអាមេរិក) ក្នុងការដេញថ្លៃនារយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ហើយប្រាក់ចំណូលដែលបានមកពីការលក់ នឹងត្រូវប្រគល់ឲ្យម្ចាស់ត្បូងពេជ្រផ្ទាល់ បន្ទាប់ពីកាត់ប្រាក់ថ្លៃពន្ធរបស់រដ្ឋាភិបាល។
យ៉ាងណាមិញ ចំពោះម្ចាស់ត្បូងពេជ្រ បាននិយាយដែរថា គាត់និងក្រុមគ្រួសាររបស់គាត់បានចូលរួមក្នុងការងារជីកយករ៉ែរ អស់រយៈពេល២០ឆ្នាំចុងក្រោយមកហើយ ប៉ុន្ដែនេះជាលើកដំបូង ដែលគាត់បានជីករកឃើញត្បូងពេជ្រដ៏មានតម្លៃផងដែរ៕ប្រភពពីkhmerload
ប្រភព: indianexpress
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

