រឿង​កាន់តែក្តៅ​ហើយ!ពេលនេះករណីការ.ស្ល.ា.ប់.របស់Tangmoត្រូវលោកPrayutចេញមុខលូកដៃហើយ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បានជ្រាបរួចមកហើយថា សាកសព របស់តារាសម្ដែង ថៃ Nida Patcharaveerapong ដែលគេស្គាល់ថា Tangmo ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះនៅក្នុងទន្លេ Chao Phraya ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២៦ ខែកុម្ភៈ បន្ទាប់ពីស្វែងរកអស់រយៈពេល៣៨ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Thai PBS World ប៉ូលិសខេត្ត បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារទី១ ខែមីនាថា Tangmo អាយុ៣៧ ឆ្នាំ បានស្លាប់ដោយសារលង់ទឹក។ ការធ្វើកោសល្យវិច័យ ដែលត្រូវបានធ្វើនៅវិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលិស បានបញ្ជាក់ថា Tangmo មានខ្សាច់នៅក្នុងសួត ដែលបង្ហាញថា នាងនៅតែដកដង្ហើមនៅពេលដែលនាងធ្លាក់ចូលទៅក្នុងទន្លេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការធ្លាក់ចូលទឹករបស់នាងនេះ, មនុស្សចំនួន៥នាក់រួមមាន​គឺ ទី១​​ Idsarin “Gatick” Juthasuksawat អ្នកគ្រប់គ្រង Tangmo; ទី២. Wisapat “Sand” Manomairat; ទី៣. Nitas “Job” Kiratisoothisathorn; ទី៤. Tanupat “Por” Lerttaweewit ជា ម្ចាស់ទូក និង ទី៥. Phaiboon “Robert” Trikanjananun ​ទំនងជា​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ឈានទៅដល់​ការស្លាប់ និង​ផ្តល់​សេចក្តីថ្លែងការណ៍​មិន​ពិត​ដល់​ប៉ូលិស​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Por និង​លោក Robert ត្រូវបាន​ចោទប្រកាន់​រួចហើយ​ពីបទ​ប្រតិបត្តិការ​កប៉ាល់​គ្មាន​អាជ្ញាប័ណ្ណ និង​ការធ្វេសប្រហែស​នាំ​ឲ្យ​មានការ​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភស្តុតាង​ថ្មី ​បាន​លេចចេញ​នៅពេលដែល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (TCSD) តាមដាន​ទូរស័ព្ទ​របស់លោក Por ហើយ​បាន​រក​ឃើញ​ថា ​គាត់​បាន​សារភាព​ចំពោះ​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែល​គាត់​បាន​ពិគ្រោះ​យោបល់​តាម​ទូរស័ព្ទ​ថា​ លោក Robert កំពុងបើក​ទូកល្បឿន​លឿន​នៅពេលដែល Tangmo ធ្លាក់ទឹក​។ ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បាន​ឲ្យ​ដឹង​បែបនេះ កាលពី​ថ្ងៃ​ពុធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយសារតែ​គាត់​មិនមាន​បទពិសោធន៍​ក្នុងការ​បង្វឹក​ទូក លោក Robert ត្រូវបាន​គេ​រាយការណ៍​ថា​បាត់បង់​ការគ្រប់គ្រង​លើ​ទូក ដែល​បាន​ជំរុញ​ឱ្យ Tangmo ដែល​នៅ​ខាងក្រោយ​ទូក ចាប់​កាន់​អ្នកស្រី Sand ព្រោះ​ខ្លា​ចនាង​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​។ នេះ​បើតាម​ប្រភព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo នៅតែជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយសូម្បីតែនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្ត្រីថៃ ក៏បាននិយាយពីរឿងនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ​ ២០២២ នេះ លោក Thaksin ដែលជាអតីតនាយករដ្ឋមន្រ្តីមួយរូបរបស់ថៃ ក៏បានសម្តែងការសោកស្តាយរបស់ខ្លួនទៅចំពោះការស្លាប់របស់ តារាស្រីរូបនេះ នៅក្នុងកម្មវីធីមួយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាននិយាយថា លោកពិតជាសោកស្តាយណាស់ចំពោះតារាស្រី Tangmo ណាស់ ក្នុងនោះលោកថែមទាំងទម្លាយថា មុនថ្ងៃចូលឆ្នាំថ្មីនេះ នាងទើបតែបានផ្ញើសារមកសុំទោសលោក រឿងដែលនាងធ្លាប់ប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើលោកនៅលើឆាកវេទិកា… មិនគួរឱ្យជឿថានាងចាកចេញទៅយ៉ាងលឿនបែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោកក៏សុំចូលរួមរំលែកទុក្ខ ទៅកាន់គ្រួសាររបស់នាងផងដែរ​ ហើយលោកក៏សង្ឃឹមថា ថ្វីដៃរបស់ប៉ូលិសនឹងអាចបកស្រាយការពិតនៅពីក្រោយការស្លាប់របស់តារាស្រីរូបនេះ ឆាប់ៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២២នេះ លោកនាយករដ្ឋមន្ត្រីបាននិយាយថា​ សូមឱ្យខាងប៉ូលិស និង ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ជួយដំណើរការឿងក្តីរបស់ Tangmo ឱ្យបានឆាប់រហ័ស ដោយតាមច្បាប់ និង ប្រើក្បួនពិសោធន៍វិទ្យសាស្រ្តឱ្យល្អិតល្អត់ ដើម្បីឆ្លើយតបចម្ងល់របស់សង្គមដែលកំពុងតែឆាបឆួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា លោកជឿថា​មន្ត្រីប៉ូលិសនឹងធ្វើការឱ្យពេញទី ព្រមទាំងមានភាពច្បាស់លាស់ និង ត្រួតពិនិត្យភស្តុតាងគ្រប់បែបដែលអាចទៅរួច ដើម្បីជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ លោក Prayut ក៏បានផ្ញើសារមួយចំនួនឱ្យប្រជាជនផងដែរថា សូមឱ្យតាមដានមើលព័ត៌មានដោយមានសតិ ហើយអាចបញ្ចេញមតិយល់ឃើញបាន ប៉ុន្តែមេត្តាកុំប្រើពាក្យមិនសមរម្យ ឬប្រើអារម្មណ៍ខ្លាំងក្នុងការនិយាយ សូមគោរពដល់អ្នកស្លាប់ និង កុំធ្វើឱ្យប៉ះពាល់ដល់ការដំណើរក្តី ព្រោះអ្វីនឹងត្រូវធ្វើតាមផ្លូវច្បាប់ និង ការពិសោធន៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment