មួយរយៈចុងក្រោយនេះ មហាជនកត់សម្គាល់ឃើញតារាសម្ដែងស្រីរូបស្រស់ ភិន សុដាលីស បានបណ្ដើរកំលោះសង្ហាវ័យក្មេងម្នាក់ដែលមហាជនស្គាល់ថាជាសង្សារ ទៅណាមកណាសឹងគ្រប់ពេល ជាពិសេសកាលពីពេលថ្មីៗនេះ ពួកគេទាំងពីរទើបតែបាននាំគ្នាទៅដើរកម្សាន្តនៅក្រៅប្រទេស ចាយជីវិតយ៉ាងហាយសូរ បង្ហាញពីភាពផ្អែមល្ហែមមានក្ដីសុខបំផុត។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកមេម៉ាយសាច់សខ្ចី ភិន សុដាលីស និង កំលោះសង្ហាខាងលើ ក៏បាននាំគ្នាទៅទិញខុនដូយ៉ាងប្រណីតតម្លៃរាប់ម៉ឺនដុល្លារមួយកន្លែង បង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម ប្រៀបដូចជាប្ដីប្រពន្ធទើបរៀបការហើយថ្មីថ្មោងដឹកដៃគ្នាទៅទិញខុនដូរស់នៅសាងគ្រួសារថ្មីអ៊ីចឹង។
ឃើញសកម្មភាព ភិន សុដាលីស និង បុរសវ័យក្មេងរូបនោះកាន់តែល្អូកល្អិននឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ថែមទាំងដឹកដៃគ្នាទៅទិញអចលនទ្រព្យបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យថា ទំនងជាមិនយូរទៀតទេ ពួកគេទាំងពីរអាចនឹងមានដំណឹងល្អមិនខាន៕