អ្នកគាំទ្របានជ្រាបមកហើយ ក្រោយពីចាកឆ្ងាយពីសិល្បៈយូរបន្តិចហើយនោះ តារាចម្រៀង សួស វីហ្សា និង លោក ថមមី ជាស្វាមី ហាក់សម្រុកខ្លាំងលើមុខជំនួញជាច្រើននៅក្នុងដៃ ដោយមានដូចជាផ្នែកលក់អចលនទ្រព្យ ក្រុមហ៊ុននាំចូលផលិតផលសម្រស់ លក់សម្លៀកបំពាក់ ក៏ដូចជារបររកស៊ីជាច្រើនទៀត។
ក្នុងនោះ គូស្វាមីអ្នកសិល្បៈខាងលើនេះ ក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកមើល និង សរសើរមិនដាច់ពីមាត់ពីការពួតដៃរកស៊ី ក្លាយទៅជាសហគ្រិនវ័យក្មេងទទួលបានភាពជោគជ័យទាំងវ័យក្មេងត្រឹមមួយប៉ប្រិចភ្នែក។
ក្នុងនោះដែរ បើគិតត្រួសៗនាពេលបច្ចុប្បន្ន តារាចម្រៀងស្រី សួស វីហ្សា និង លោក ថមមី គឺមានមុខជំនួញលើសពី ៥ នៅក្នុងដៃទាំងជាក្រុមហ៊ុនបង្កើតផ្ទាល់ និង ការវិនិយោគ។ ក្នុងនោះរួមមាន ៖
១. ហាង Quenn Salmon
២. Peach Land Real Estate (គម្រោងលំនៅឋាន ធម្មជាតិ ថមមី វីហ្សា)
៣. TSSJJ Brand Co.LTD
៤. Director TSJ Studio
៥. CEO Founder T&S Fashion
៦. ម្ចាស់ចំការក្រអូបសន្តិភាព
៧. ដៃគូរវិនិយោគ Super App
៨. ដៃគូរវិនិយោគរួមគ្នាលើផលិតផល អាហារបំប៉នសុខភាព NNP រវាងក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី
៩. តាប៉ាកឡាក Pub នៅ កំពុងត្រៀមបើកនៅក្រុងព្រះសីហនុ៕