កាន់តែក្ដៅ!មនុស្ស​៥​នាក់​រួម​ដំណើរ​ជាមួយTangmoទំនង​មិន​រួច​ខ្លួន​ទេព្រោះ​ប៉ូលិសបាន​បញ្ជាក់​ច្បាស់​ៗ​​ថា.….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស ​កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការចោទប្រកាន់​អ្នក​ទាំងអស់​នៅ​លើ​ទូក​ល្បឿន​លឿន​ ដែល​ដឹក​តារា​សម្ដែង​នាង Nida “Tangmo” Patcharaveerapong ជាមួយនឹង​ការធ្វេសប្រហែស​ ដែលនាំឱ្យ​ស្លាប់​ និង​និយាយ​មិន​ពិត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​នគរបាល​ភូមិភាគ​ទី​១ បាន​ឲ្យ​ដឹងថា កំណត់ត្រា​សន្ទនា​តាម​ទូរស័ព្ទ បាន​​បង្ហាញថា បន្ទាប់ពី​តារា​ស្រី​រូបនេះ ធ្លាក់ចូល​ទន្លេ​ចៅ​ប្រា​យ៉ា ក្នុង​ខេត្ត Nonthaburi កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បុរស​ម្នាក់​នៅលើ​ទូក​ល្បឿន​លឿន បាន​ទូរស័ព្ទ​ទៅកាន់​បុគ្គល​មានអំណាច​ជាច្រើន​នាក់ ដើម្បី​សុំ​យោបល់ ហើយ​បាន​ទទួលស្គាល់​ថា ជន​នោះ បើកទូក​ពេល​សោកនាដកម្ម​កើតឡើង​ បណ្តាលឱ្យ​ទូក​កញ្ចក់ៗ​ក្នុង​ទឹក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា នៅពេលនោះ Tangmo បាន​ចាប់​ទាញ​មនុស្ស​ម្នាក់ទៀត​ដែលមាន​ប្រតិកម្ម​ពី​ការភ័យខ្លាច ​ត្រូវបាន​​ធ្លាក់​ចូលក្នុង​ទឹក​។ ប្រតិកម្ម​នោះ បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​ ក្រឡាប់​ផ្ងារជើង​ស្តាំ​ត្រូវ​ក្បាលទូក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ូលិស​គ្រោង​នឹង​កោះហៅ​គូកន​របស់​តារា​ស្រី​ទាំង ៥ នាក់ ដែល​អាច​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ជា​សមូហភាព ឈានទៅដល់​ការស្លាប់ និង​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពិត​។ មុននេះ​ត្រូវបាន​គេ​ចោទថា Tangmo បាន​ធ្លាក់​ពីលើ​ទូក ខណៈ​នាង​សម្រាក​នៅ​ខាងក្រោយ​ទូក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Prachuap Wongsuk ជំនួយការ​ស្នងការ​នៃ​ការិយាល័យ​នគរបាល​ភូមិន្ទ​ថៃ បាន​និយាយថា នាយកដ្ឋាន​បង្ក្រាប​បទ​ល្មើស​បច្ចេកវិទ្យា បានដាក់​លទ្ធផល​មួយផ្នែក​ពី​ការពិនិត្យ​លើ​ទូរ​សព្ទ​របស់​មនុស្ស ៥ នាក់​ផ្សេងទៀត​នៅលើ​ទូក ហើយ​ប៉ូលិស​នឹង​ប្រើប្រាស់​កំណត់ត្រា​តាមដាន (the tracking records )​ដើម្បី​ដំណើរការ​ឡើងវិញ នូវ​ដំណើរ​​រប​ស់​ទូក​ល្បឿន​លឿន​ដើម្បី​កំណត់​ផ្លូវ​ និង​ល្បឿន​ពិតប្រាកដ​របស់​វា​នៅពេលដែល Tengmo ឡើងលើ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Jirapat Phumjit ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ភូមិភាគ​ទី​១ បាន​និយាយថា ប៉ូលិស​មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​ការ​មុត​ជើង​របស់​តារា​ស្រី​រូបនេះ បណ្តាលមកពី​ស្លាបចក្រ​ទូក​ ឬ​យ៉ាងណា​នោះទេ​។ លោក​បាន​បន្តថា ប៉ូលិស​ បាន​អញ្ជើញ​អ្នកជំនាញ និង​អ្នកសិក្សា​ពាក់ព័ន្ធ​មក​ចែករំលែក​ការកត់សម្គាល់​អំពី​ករណីនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្នងការ​ប្រចាំ​តំបន់​បាន​បញ្ជាក់ថា ប៉ូលិស​ប្រាកដជា​អាច​បិទបញ្ចប់​ករណីនេះ​បាន​។​ លោក​ក៏បាន​និយាយ​ដែរ​ថា បុរស​ពីរ​នាក់​ដែល​ជិះទូក​លឿន​គ្មាន​ប័ណ្ណបើកបរទូក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tangmo អាយុ ៣៧ ឆ្នាំ​បាន​ធ្លាក់ចូល​ទៅក្នុង​ទន្លេ Chao Phraya ក្បែរ​ផែ Pibul 1 ក្នុង​សង្កាត់ Muang នៃ Nonthaburi ប្រហែល​ម៉ោង 10.40 យប់​ថ្ងៃ​ព្រហស្បតិ៍​។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​ប្រហែល ១ រសៀល​ថ្ងៃ​សៅរ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មុននេះ​ប៉ូលិស​ បាន​ចាប់យក​ស្លាបចក្រ​ទូក​មក​ពិនិត្យ​។ កាលពី​ថ្ងៃ​ពុធ ពួកគេ​ បាន​ភ្ជាប់​វា​ឡើង​វិញ​​​សម្រាប់​ការ​ធ្វើដំណើរ​​​នៅ​ទន្លេ​ចៅ​ប្រា​យ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចាប់​ផ្តើម​ ធ្វើ​ឡើងវិញ​នៅ​ម៉ោង​ប្រហែល ៦ ល្ងាច ប៉ុន្តែ​បាន​ឈប់​ នៅពេលដែល​​ស្លាបចក្រ ​បាន​បាត់​ក្នុង​ទន្លេ​។ វា​នឹងត្រូវ​បន្ត​ឡើងវិញ​នៅពេលដែល​ប៉ូលិស​បាន​ភ្ជាប់​ស្លាបចក្រ​មួយទៀត​ទៅក្នុង​ទូក៕​ ប្រភព ៖ បាងកកប៉ុស្ដិ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment