រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានមហាជនខ្មែរជាច្រើន ស្គាល់លោកជំទាវ តាមរយៈការលក់ផលិតផល លើបណ្តាញសង្គម មិនតែប៉ុណ្ណោះ លោកជំទាវ ត្រូវបងប្អូនជានារីភេទ ចាត់ទុកជា និមិត្តរូបនិងរៀនតាមផងដែរ។
បើងាកទៅមើលជីវិតគ្រួសារវិញ ឧកញ៉ា ម៉ែរួយ ក៏ទើបនឹងចូលរោងការជាមួយស្វាមី មានការងារក្នុងជួររាជរដ្ឋាភិបាល កាលពី៤ខែ កន្លងទៅថ្មីៗនេះផងដែរ។
ទន្ទឹមនឹងនេះ ទើបនឹងរៀបការបានថ្មីថ្មោង ពេលនេះ រូបនាងនិងស្វាមី ទម្លាយទិដ្ឋភាពភូមិគ្រឹះថ្មី ស្កឹមស្កៃខ្លាំង ឃើញហើយមហាជនស្រឡាំងកាំង ស្ទើរមិនគួរឲ្យជឿតែម្តង ព្រោះមើលទៅតែទិដ្ឋភាពសាងសង់ជិតរួចរាល់សោះ ក៏ដឹងថា ផ្ទះវីឡានេះ ស្រស់ស្អាត និងធំខ្លាំង មិនខុសគ្នាឆ្ងាយនឹង ភូមិគ្រឹះកំពូលអភិជនក្នុងស្រុកប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










