គេនៅចាំបានថា តារាសម្តែង តារាចម្រៀង និងតារាបង្ហាញម៉ូដឈានមុខគេម្នាក់របស់មីយ៉ាន់ម៉ា ត្រូវបានតុលាការកា.ត់ទោ.សឲ្យជាប់គុ.ករយៈពេល ៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្រុមមេធាវីរបស់លោកកាលពីថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
លោក Paing Takhon វ័យ២៥ឆ្នាំ ស្ថិតក្នុងបញ្ជីឈ្មោះរបស់របបយោធាមីយ៉ាន់ម៉ា ដោយសារតែលោកគាំទ្រដល់ការតវ៉ាលទ្ធិប្រជាធិបតេយ្យ។ លោក បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ាទ្រង់ទ្រាយធំដែលកក្រើកប្រទេសមីយ៉ាន់ម៉ា តាមរយៈការប្រមូលផ្តុំ និងតាមបណ្តាញសង្គមរបស់លោក បន្ទាប់ពីមានរដ្ឋប្រ.ហារយោធាកាលពីខែកុម្ភៈ ឆ្នាំមុននោះ។
លោក Paing Takhon ត្រូវបានចាប់ខ្លួនពេលទៀបភ្លឺនៅផ្ទះម្តាយរបស់លោកស្ថិតក្នុងទីក្រុង Yangon កាលពីខែកុម្ភៈ។ លោកត្រូវបានតុលាការក្នុងទីក្រុង Yangon កា.ត់ទោសឲ្យជាប់គុ.ករយៈពេល ៣ឆ្នាំដោយបង្ខំឲ្យធ្វើការធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាផ្នែកច្បាប់របស់លោកថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយឡែក នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ ស្រាប់តែសារព័ត៌ភូមា និង ថៃជាច្រើន បានចេញផ្សាយថា ពេលនេះតារាសម្ដែង និង ម៉ូដែលរូបនេះ ត្រូវបានរដ្ឋាភិបាលប្រទេសភូមាដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។
តាមការឱ្យដឹងពីសារព័ត៌មាន Gossip star និង BBCnews Burmese បានឱ្យដឹងថា មិនត្រឹមតែតារាប្រុសរូបនេះតែម្នាក់នោះទេដែលបានចេញពីមន្ទីរឃុំឃាំង ក្នុងនោះក៏មានអ្នកសិល្បៈល្បីៗ របស់ភូមា ៦ នាក់ឯទៀតក៏បានមានសេរីភាពដូចគ្នា។ ខណៈពេលនេះ តារាប្រុស Paing Takhon ក៏ដូចអ្នកសិល្បៈ ៦ នាក់ទៀតនោះ បានត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដោយក្ដីរីករាយ។
ជាមួយនឹងដំណឹង ដ៏រីករាយនេះពិតធ្វើឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង។ ក្នុងនោះគេក៏ឃើញអ្នកគាំទ្រម្នាក់ៗ មិនថាក្នុងក្រៅប្រទេសសុទ្ធតែបានសម្ដែងការអបអរសាទរដល់វត្តមានវិលមកមានសេរីភាពវិញ របស់តារាប្រុសរូបនេះគ្រប់ៗគ្នា។ គួរបញ្ជាក់ផងដែរថា Panig Takhon គឺជាតារាសម្ដែង និង សកម្មជនម្នាក់ដែលបានលះបង់កម្លាំងកាយចិត្តតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីពេលកន្លងទៅ ហើយមហាជនក្នុង និង ក្រៅ គឺសុទ្ធតែពេញចិត្តចំពោះសកម្មភាពស្នេហាជាតិរបស់លោកគ្រប់ៗគ្នា។
សូមរម្លឹកថា កាលពីខែកុម្ភៈ លោក Paing Takhon ដែលមានអ្នកគាំទ្រមួយលាននាក់នៅលើ Facebook និង Instagram បានធ្វើការបង្ហោះរូបភាពរបស់លោកក្នុងឈុតពណ៌ស ជាមួយនឹងមេក្រូ នៅពេលតវ៉ា។
លោកបានបង្ហោះសារនៅលើ Instagram ដូច្នេះថា «សូមជួយពួកយើងបញ្ឈប់ឧក្រិ.ដ្ឋកម្មប្រ.ឆាំងមនុស្សជាតិ»។
លោកមិនត្រឹមតែជាតារាល្បីក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែមានភាពល្បីល្បាញក្នុងប្រទេសថៃផងដែរ ដោយបានបង្ហាញខ្លួនក្នុងពាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍របស់ថៃជាច្រើន ។
កាលពីខែមករា លោកបានកោរសក់ និងបានចូលរួមក្នុងក្រុមព្រះសង្ឃពុទ្ធសាសនា ដោយបានបង្ហោះរូបភាពខ្លួនឯង៕